Témoignage

...
Claude Jacques |

Claude Jacques

Hommage au professeur Claude Jacques

 

Claude Jacques fut un immense savant des études khmères. Il était l’un des derniers survivants de l’École française d’extrême Orient à avoir travaillé au Cambodge dans les années soixante. Épigraphiste, il était l’héritier de Georges Cœdès. Il participa en 1965 à la création de la faculté d’archéologie de Phnom Penh où il restera jusque dans les années soixante-dix. Puis, il dut quitter le Cambodge en raison de la guerre. Il ne retourna au Cambodge qu’à la fin des années quatre-vingt, au lendemain du génocide. Il alerta la communauté internationale sur la disparition de la totalité de ses collègues cambodgiens.

Ses nombreuses publications depuis les années soixante permirent au public de découvrir les temples d’Angkor. Après le génocide khmer, le président de la République François Mitterrand lui demanda de participer au groupe de travail sur la reconstruction patrimoniale du Cambodge présidé par Laure Adler. Il fut conseillé pour Angkor de Federico Mayor lorsque celui-ci occupait le poste de directeur général de l’UNESCO. Il travaillait régulièrement depuis 1992 avec le ministère de la Culture jusqu’au dernier comité de décembre 2017 où il avait accepté d’être filmé et de nous dire quelques mots…

Il avait reçu en juin dernier la plus haute distinction du Royaume du Cambodge des mains du roi Norodom Sihamoni.

Sa modestie, sa disponibilité, son don pour transmettre, son amour du Cambodge et d’Angkor ainsi que son inlassable combat pour rendre aux Cambodgiens leur identité patrimoniale, méritent d’être à jamais salués.

 


គារវភក្ដីចំពោះលោកសាស្ត្រាចារ្យClaude Jacques

លោក​សាស្ត្រាចារ្យ​ Claude Jacques គឺ​ជា​អតីត​អ្នក​ប្រាជ្ញ​ដ៏​ធំ​មួយ​រូប​ខាង​ផ្នែក​ការ​សិក្សា​ខ្មែរ។ លោក​គឺ​ជា​អ្នក​នៅ​រស់រាន​មាន​ជីវិត​​ចុង​ក្រោយ​ម្នាក់​ក្នុង​ចំណោម​មន្ត្រី​សាលា​បារាំង​ចុង​បូព៌ា​ដែល​បាន​ធ្វើ​ការ​នៅ​កម្ពុជា​ក្នុង​ទស្សវត្សរ៍​ឆ្នាំ​៦០។ លោក​ជាអក្សរ​ចារឹកវិទូ ដែល​បាន​ស្នង​មរតក​ពី​លោក Georges Coedes។ នៅ​ឆ្នាំ​១៩៦៥ លោក​បាន​ចូល​រួម​បង្កើត​សាលា​បុរាណ​វិទ្យា​នៅ​ភ្នំពេញ ហើយ​លោក​បាន​បង្រៀន​នៅ​សាលា​នេះ​រហូត​ដល់​ទសវត្សរ៍​ឆ្នាំ​៧០។ ក្រោយ​មក លោក​ត្រូវ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ដោយសារ​សង្គ្រាម។ បន្ទាប់​ពី​របប​ប្រល័យ​ពូជសាសន៍​បាន​កន្លង​ផុត​ទៅ លោក​បាន​ត្រឡប់​មក​កម្ពុជា​វិញ​តែ​នៅ​ដំណាច់​ទស្សវត្សរ៍ឆ្នាំ៨០ប៉ុណ្ណោះ។ លោក​បាន​ប្រាប់​សហគមន៍​អន្តរជាតិ​ឱ្យ​ដឹង​អំពី​ការ​បាត់​ខ្លួន​សហការី​ខ្មែរ​ទាំង​អស់​របស់​លោក។

សៀវភៅ​ជា​ច្រើន​ដែល​លោក​បាន​បោះ​ពុម្ព​ផ្សាយ​តាំង​ពី​ទស្សវត្សរ៍​ឆ្នាំ​៦០មក ​បាន​អនុញ្ញាត​ឱ្យ​មហាជន​បាន​យល់​ដឹង​អំពី​ប្រាសាទ​អង្គរ។ បន្ទាប់​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​បាន​កន្លង​ផុត​ទៅ លោក François Mitterrand ដែល​កាល​នៅ​ជា​ប្រធានាធិបតី​បារាំង បាន​សូម​ឱ្យ​លោក​ចូល​រួម​ក្នុង​ក្រុម​ការងារ​កសាង​បេតិកភណ្ឌ​កម្ពុជា​ឡើង​វិញ ក្រុម​ការងារ​នោះ​ស្ថិត​ក្រោម​ការ​​ដឹក​នាំ​របស់​​លោក​ស្រី Laure Adler។ លោក​ធ្លាប់​ធ្វើ​ជា​ទីប្រឹក្សា​ខាង​ផ្នែក​អង្គរ​របស់​លោក Frederico Mayor ដែល​កាលនោះ​ជា​អគ្គនាយក​អង្គការ​យូណេស្កូ។ ហើយ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩២​មក លោកធ្លាប់​បាន​ធ្វើការ​ជា​ហូរហែ​ជាមួយ​ក្រសួង​វប្បធម៌ រហូត​ដល់​កិច្ច​ប្រជុំ​ចុង​ក្រោយ​នៃ​គណៈកម្មាធិការ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៧ ដែល​ពេល​នោះ លោក​បាន​យល់​ព្រម​ឱ្យ​គេ​ថត​រូប​លោក ក្នុង​ពេល​ដែល​លោក​មាន​ប្រសាសន៍ប៉ុន្មាន​ម៉ាត់…

កាល​ពី​ខែ​មិថុនា​កន្លង​ទៅ លោក​ទទួល​បាន​មេដាយ​កិត្តិយសដ៏​ខ្ពស់​បំផុត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ពី​ព្រះហស្ថ​របស់​ព្រះ​មហាក្សត្រ​ នរោត្ដម សីហមុនី ដោយ​ផ្ទាល់។

ការ​ដាក់​ខ្លួន ងាយ​ពឹង​ពាក់ ទេពកោសល្យ​របស់​លោក​ក្នុង​ការ​ចែក​រំលែក​ចំណេះ​ដឹង​ សេចក្ដី​ស្រឡាញ់​របស់​លោក​ចំពោះ​ប្រទេស​កម្ពុជា និង​អង្គរ ព្រម​ទាំង​ការ​តស៊ូ​មិន​ចេះ​នឿយ​ហត់​របស់​លោក​ដើម្បី​ផ្ដល់​អត្តសញ្ញាណ​បេតិកភណ្ឌ​ជូន​ប្រជាជន​កម្ពុជា​វិញ គួរ​ត្រូវ​បាន​ស្វាគមន៍​ជា​រៀងរហូត។

Lecture(s):
Posted in Formation.