LE DÉVELOPPEMENT DU TOURISME À ANGKOR

Sok Sangvar |

L'exposé est conduit en 3 parties : SITUATION ET CONSTAT / ORGANISATION ET PLANIFICATION / CONDITIONS DE MISE EN OEUVRE

Il insiste sur l'engouement touristique sans cesse grandissant et ses conséquences positives, mais il mentionne également les aspects négatifs. Il porte l'attention sur le concept de PLAN DE GESTION DU TOURISME (TMP) et analyse les conditions de sa mise en œuvre.

<hr />
<p>បទ​បង្ហាញ​ត្រូវ​បាន​បែង​ចែក​ជា​បី​ផ្នែក​៖ ទី​មួយ ស្ថានភាព​និង​ការ​សង្កេត​ឃើញ ទីពីរ ការ​រៀបចំ​និង​ធ្វើ​ផែនការកម្ម ទីបី លក្ខខណ្ឌ​អនុវត្ត</p>
<p>លោក​សង្កត់​ធ្ងន់​លើ​ចំណង់​ចំណូល​ចិត្ត​របស់​ភ្ញៀវ​កាន់​តែ​កើន​ឡើង​ឥត​ឈប់ និង​លទ្ធផល​ជា​វិជ្ជមាន​ ប៉ុន្តែ​លោក​ក៏​បង្ហាញ​ផង​ដែរ​ពី​ទិដ្ឋភាព​អវិជ្ជមាន។ លោក​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ទស្សនាទាន​ ផែនការ​គ្រប់គ្រង​ទេសចរណ៍ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា TMP ព្រម​ទាំង​វិភាគ​លក្ខខណ្ឌ​អនុវត្ត​ផែនការ​នោះ។</p>

0% played



KMFR

កិច្ចអភិវឌ្ឍទេសចរណ៍អង្គរ

សេចក្ដីផ្ដើម

ការបង្ហាញអំពីទេសចរណ៍នៅប្រទេសកម្ពុជា

គេតែងតែយោងទៅឆ្នាំ​១៩៩៨ ពីព្រោះគឺជាពេលវេលា​ដែល​ប្រទេសកម្ពុជាទទួលបាន​ស្ថិរភាព​និងសន្ដិភាព​។ មុន​ដំណាក់កាលនេះ ដោយសារតែមានអស្ថិរភាពនិងអសន្ដិសុខ ​ ចំនួន​ភ្ញៀវទេសចរ ជួនកាលមាន​​តិច ជួន​កាលមាន​​ច្រើន​​។

គឺនៅ​ឆ្នាំ​១៩៩៨ នេះ​ហើយ ដែល​សម្ដេចតេជោ ហ៊ុន សែន បាន​បង្កើតគោល​នយោបាយ​ឈ្នះ​ឈ្នះ​។ ប្រទេស​កម្ពុជា​ទទួលបាននូវភាពស្ងប់ស្ងៀម ហើយ​ស្គាល់​ស្ថិរភាព​នយោបាយ ហើយជា​ពិសេសកំណើនសេដ្ឋកិច្ចជាមួយ​នឹង​ការកែ​លំអ​អគារ​និង​ហេដ្ឋារចនាសម្ព័ន្ធបាន​យ៉ាង​ជាក់​ស្ដែង​​។ គឺជាចំណុច​ចាប់ផ្ដើម​នៃ​វឌ្ឍនភាពនិង​ការ​រីកចម្រើន​ខាង​ផ្នែក​ទេស​ចរ​ណ៍​។ ពីព្រោះថា យើងឃើញចំនួន​ភ្ញៀវទេចរកើនពី 120 000 នាក់នៅ​ឆ្នាំ​១៩៩៣ ដល់​ទៅ 370 000 នាក់នៅ​ឆ្នាំ​១៩៩៩ និង​ដល់​ 4,5 លាននាក់​នៅ​ឆ្នាំ​២០១៤ ហើយ​អាចទទួល​បាន​រហូត​ 7 លាននាក់ នៅឆ្នាំ​២០២០​។

ទេសចរណ៍នៅប្រទេសកម្ពុជាមានភាពប្លែកៗគ្នា ហើយខុសៗគ្នាទៅតាមតំបន់

យើង​បានពង្រីកនូវ ៖

- អេកូទេសចរណ៍​នៅផ្នែកឦសាននៃ​ប្រទេស​កម្ពុជា

- ទេចរណ៍​មាត់សមុទ្រ​នៅផ្នែក​ខាង​ត្បូង​

- ទេសចរណ៍ទីក្រុងនៅក្នុង​រាជ​ធានី និង

- ទេសចរណ៍​វប្បធម៌នៅអង្គរ និងនៅក្នុង​តំបន់អង្គរ។

ទេសចរណ៍វប្បធម៌គឺជាសរសៃប្រាសាទនៃទេសចរណ៍នៃប្រទេសកម្ពុជា

បេតិកភណ្ឌ​រូបិយ​និងអរូបិយនៃ​ប្រទេស​កម្ពុជាបានទាក់​ទាញនូវ​ភ្ញៀវទេស​ចរជា​ច្រើន។ រមណីយដ្ឋាន​៣ ក្នុង​ចំណោម​រមណីយដ្ឋាន ដែល​ទទួលបានចំណាត់ថ្នាក់នៅលើ​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​ ហើយ​ចាប់​ពីពេលនោះមកទទួល​បាន​ការចុះ​ឈ្មោះនៅឆ្នាំ​១៩៩២ អង្គរ​គឺជា​រមណីយដ្ឋានមួយ​ក្នុង​ចំណោម​រមណីយដ្ឋានធំៗនៅ​លើបញ្ជី​បេតិកភណ្ឌ។ បេតិកភណ្ឌ​អរូបិយ​របស់យើងក៏មាន​ច្រើនដែរ ៖ របាំ តន្ដ្រី ល្ខោន​ស្បែក និង​ល្បែងក៏​ស្ថិតនៅ​លើ​បញ្ជី​នៃ​បេតិកភណ្ឌ​អរូបិយ​ផងដែរ​។

ដូច្នេះ យើងយល់ឃើញថាទេសចរណ៍គឺជាតម្រូវការមួយដ៏ពិតៗសម្រាប់ប្រទេសយើង

ទេសចរណ៍បានផ្ដល់នូវលទ្ធផលដ៏​ច្រើន​ដល់​កិច្ចអភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា ហើយ​បាន​ផ្ដល់ជា​វិភាគ​ទានក្នុងការកែ​លំអ​សេវាកម្ម​​សុខាភិបាល សាធារណៈ និង​ហេដ្ឋា​រចនាសម្ព័ន្ធ​។

​អង្គរ​ដែលជា​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោកគឺជា​បេះដូងនៃ​ឧស្សាហកម្ម​ទេសចរណ៍នៃ​ប្រទេស​កម្ពុជា។

នៅឆ្នាំ​២០១៦ វិស័យនេះបានមាន​ប្រហែលជា ១២%​នៃ​ផលទុនជាតិដុល ហើយ​បានទទួលអ្នក​បំពេញ​ការងារ 500 000 នាក់។ គឺជា​ការ​ចូលរួម​វិភាគ​ទានមួយ​​ដ៏សំខាន់​ដើម្បី​កាត់​បន្ថយ​ភាព​ក្រី​ក្រ​។

ជាឧទាហរណ៍ ទេសចរណ៍សម្រាប់ប្រទេស​កម្ពុជាមិនមែនជាទេសចរណ៍​ប្រណិតនោះ​ឡើយ ប៉ុន្តែគឺជាតម្រូវការមួយ​ពិតៗសម្រាប់ប្រទេស​កម្ពុជា​។ គេត្រូវ​ធានា​ឲ្យ​បានការគ្រប់គ្រង​មួយ​ដ៏​ល្អ ដើម្បី​ឲ្យ​ប្រទេស​​ទាំងមូល​ទទួលបាន​អត្ថប្រយោជន៍ ហើយ​ដើម្បី​កាត់​បន្ថយឥទ្ធិពល ឬក៏កាត់បន្ថយផល​ប៉ះពាល់​អវិជ្ជមាន ដែលកើត​មាន​តាម​រយៈទេសចរណ៍​ ។

ទេចរណ៍នៅអង្គរ

យើងបានយល់​ហើយ​ថា​អង្គរគឺជា​បេះ​ដូង​នៃ​ឧស្សាហកម្មទេស​ចរណ៍។ យើងនឹងធ្វើសេចក្ដីសង្ខេបអំពីទេសចរណ៍នៅអង្គរ

ជា​ដំបូង ​យើង​ត្រូវ​យល់ថា​អង្គរ​មិនមែនគ្រាន់តែ​ជា​បុរាណ​ដ្ឋាន ដែល​មនុស្សផ្សំ​​ឡើង​ដោយ​​បណ្ដុំ​នៃ​ប្រាសាទនានា​ដូច​​ដែលមនុស្សភាគ​ច្រើនគិតនោះ​ឡើយ។ គឺជាមរណីយដ្ឋាន​រស់មួយ គឺ​មានន័យថាគឺជា​រមណីយ​ដ្ឋាន​ដែល​​ប្រជាជន​រស់នៅ​ គឺជា​មរណីយដ្ឋាន​ដែល​សម្បូរ​ទៅដោយ​​សត្វ​និង​រុក្ខជាតិ​​។ នៅពេល​ដែលគេ​រំឭកពី​រមណីយ​ដ្ឋាន​​អង្គរ គេ​និយាយ​អំពី​ប្រាសាទ​អង្គរ​នៅក្នុង​តំបន់នេះ ពីប្រជា​ជន និងអំពី​បរិស្ថាននៃ​តំបន់នេះ​។

លើសពីនោះទៀត អង្គរគឺជា​និមិត្តរូប​និងជា​​ស្មារតី​​នៃ​ប្រទេស​កម្ពុជា គឺជា​គុណ​តម្លៃមួយ​ដ៏ធំធេង គឺជាព្រលឹង​​នៃ​ប្រជាជន​ខ្មែរ​។ ការមើលឃើញ​គ្រប់​ទង់​ជាតិ ដែល​ប្រទេស​កម្ពុជា​បាន​ធ្លាប់មាន​ក្នុង​​របបនយោបាយ​​ផ្សេង​ៗ​គ្នា​ ចាប់ពីពាក់​កណ្ដាល​ទី២ នៃសតវត្សរ៍ទី២០ បើទោះបីជា​ទង់ជាតិនោះបានមានការរចនា​ ផ្លាស់​ប្ដូរ​ពណ៌យ៉ាងណា​ក្ដី​ ប៉ុន្តែ​ប្រាសាទ​អង្គ​រវត្តនៅតែ​មាន​វត្តមានជា​និច្ច។ ហើយដូចគ្នា​នេះ​ដែរ​ គេ​ឃើញ​មាន​រូប​ប្រាសាទអង្គរនៅលើរូបិយបណ្ណ​ផង​ដែរ​។ 

​ប្រាសាទអង្គរ​ក៏​ជា​ប្រភពធនធាន​សេដ្ឋ​កិច្ច​មួយ​ដ៏​សំខាន់។

អង្គរគឺជា​រមណីយដ្ឋាន​វប្បធម៌មួយ​ដ៏ធំបំផុត ដែល​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​បេតិកភណ្ឌ​ពិភព​លោក​ជាមួយ​នឹងផ្ទៃ​ដី 40 000 ហិចតា។ ប្រាសាទ​អង្គរ​វត្ត​ គឺជា​ប្រាសាទសាសនា​ដ៏ធំ​បំផុត​នៅ​លើ​ពិភព​លោក។ ប្រាសាទនេះ​ក៏​ធ្លាប់​ទទួលបានរង្វាន់​ថ្នាក់​អន្ដរជាតិជា​ច្រើន​នៅ​ក្នុង​វិស័យទេស​ចរណ៍ ជាឧទាហរណ៍​ដូចជា Lonely Planet ឬក៏ Trip Advisor។

គឺ​អ្វីដែល​យើងបានលើក​ទាំងអស់មុននេះ​ហើយ ដែល​ចូលរួម​វិភាគ​ទាន​ក្នុង​ការ​បង្កើន​​យ៉ាង​ធំធេង​នូវ​ទេសចរណ៍​នៅ​អង្គរ​។ ក៏ប៉ុន្តែ​ដូច​ដែល​យើង​បាន​រំឭក​រួច​មក​ហើយ ការ​កើនឡើង​​នៃ​ចំនួន​ភ្ញៀវ​ទេសចរអាច​ផ្ដល់ជា​ផល​វិជ្ជមាន ប៉ុន្តែក៏អាច​ផ្ដល់ជា​ផលប៉ះពាល់​ផល​ដែរ​ មានតែការគ្រប់​គ្រង​ដ៏​​ល្អ​ប៉ុណ្ណោះ​ទេ​ ទើបអាច​ជួយ​សម្រេចបាននូវតុល្យ​ភាព​ណា​មួយ​។

គេសង្កេត​ឃើញថាការរីកចម្រើននៃ​វិស័យទេសចរណ៍ គឺ​កាន់​តែធំធេងទៅៗ។ នៅ​ឆ្នាំ​២០១៣ ទើប​យើង​ទទួលបាន​ចំនួនភ្ញៀវទេសចរចំនួន ២លាននាក់​នៅ​ឆ្នាំ​២០១៦ ២,២លាននាក់​ និងនៅ​ឆមាសទី១ នៃ​ឆ្នាំ​២០១៧ ១,៧​លាននាក់ នៅ​អង្គរ។

បើនិយាយ​អំពី​ប្រភព​នៃ​ភ្ញៀវទេសចរវិញ មានការ​បង្ហាញ​ថា​ភ្ញៀវទេសចរ​បរទេស​មកពី​​គ្រប់​កន្លែង​ទាំងអស់នៅ​ក្នុង​ពិភព​លោក ទាំងពី​ទ្វីប​​អាស៊ី ក៏ដូចជា​អាមេរិកខាងជើង អឺរ៉ុប ឬក៏ទ្វីបអូសេអានី។

ទេសចរចិនស្ថិតនៅ​ចំណាត់ថ្នាក់ទី១ ក្នុង​​ចំណោម​ចំណាត់​ថ្នាក់១០ដំបូង នៃ​ទេសចរ ដោយមានចំនួន 700 000 នាក់ នៅក្នុង​រយៈពេល ៩ខែ​ចុងក្រោយនេះ នៅជួរមុខទេសចរកូរ៉េ អាមេរិក អង់គ្លេស ជប៉ុន និង​បារាំង វៀតណាម អាល្លឺម៉ង់ ​និងថៃ។

ការផ្ដល់ដោយទេសចរណ៍វប្បធម៌នៅក្នុងទីក្រុងសៀមរាបនិងសម្រាប់ប្រទេសកម្ពុជា

ឥឡូវ​នេះ​ យើងងាក​មក​និយាយ​អំពីការដែលទេសចរ​បាន​ផ្ដល់​អត្ថប្រយោជន៍​នៅលើទីក្រុង​សៀមរាប និងនៅប្រទេសកម្ពុជា​ទាំងមូល​។

នៅសៀមរាបមាន​សណ្ឋាគារ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ ភោជនីយដ្ឋាន ហាង​កាហ្វេ និង​កន្លែង​ទាក់ទាញផ្សេងៗទៀត តែក៏មានមន្ទីរពេទ្យ ឱសថកាល័យ និងឱសថស្ថានផងដែរ ដែលអាចអភិវឌ្ឍដំណោះស្រាយ​ដោយ​ការរីកចម្រើនខាងផ្នែកទេសចរណ៍​នៅអង្គរ​។

យើង​សូម​រំឭកថាទឹក​ប្រាក់ចំនួន​២ដុល្លារត្រូវបានដកចេញ​​ពី​សំបុត្រ​ចូលទស្សនាអង្គរនីមួយៗ សម្រាប់​​កិច្ចអភិវឌ្ឍមន្ទីរពេទ្យគន្ធបុប្ផា។

ក៏ប៉ុន្ដែទោះបីជាទទួលបានអត្ថប្រយោជន៍យ៉ាងនេះ​ក្ដី ហើយនិងមានការកើនឡើងនូវកម្រិត​ជីវភាពយ៉ាងណា​ក្ដី ក៏​នៅមានផលប៉ះពាល់អវិជ្ជមាន ដូចជាការកកស្ទះ​ចរាចរណ៍ ការបំពុល​បរិស្ថាន និង​ការ​ចោលសំរាម។ គឺមិនមែនជា​បញ្ហាតែឯកឯង​របស់​ប្រទេស​កម្ពុជា​ឡើយ តាមពិតទៅ នៅក្នុងរមណីយដ្ឋានទេសចរណ៍ ជាច្រើន​នៅលើពិភពលោក ត្រូវ​ប្រឈមមុខនឹង​ចំណោទ​បញ្ហានេះ ចំណុច​សំខាន់គឺស្ថិត​នៅត្រង់​យើង​ដឹង ហើយនិងរកដំណោះស្រាយ​ដើម្បី​គ្រប់គ្រងបញ្ហា​ទាំងនេះ​។

ផែនការគ្រប់គ្រងទេសចរណ៍ (PGT)

ឥឡូវនេះ​យើង​សូមនិយាយ​អំពី​ការ​ធ្វើ​ផែន​ការ និងផែនការគ្រប់គ្រង​ទេសចរ​។

ប្រទេស​កម្ពុជាមិននៅត្រឹមតែការសង្កេត​ទៅលើ​សកម្មភាព​និង​ ការលំបាក​ដំបូងៗឡើយ​។ នៅមានការ​យល់ដឹង និង​វិធានការ​ដែលបានធ្វើ និង​បានចាត់ឡើង​ដោយ​អាជ្ញា​ធរជាតិ​អប្សរា ដើម្បីបង្កើតជា​ផែនការសកម្មភាពទូទៅមួយក្នុង​​ការគ្រប់គ្រង​ទេសចរណ៍ ដើម្បី​ទទួលបានលទ្ធផល​វិជ្ជមាន​ និងកាត់​បន្ថយ​ផលប៉ះពាល់​វិជ្ជមាន។

ផែនការ​គ្រប់គ្រង​ត្រូវ​បានកើត​ឡើង​ អាស្រ័យ​ដោយការចូលរួមវិភាគ​ទាន​ពី​​អ្នក​អាជីព​នៃអាជ្ញា​ធរ​អប្សរា ពី​ក្រុមប្រឹក្សា​យោបល់​អូស្រ្ដាលី អ្នកជំនាញ​បរទេស​ និង CIC អង្គរ​។

គឺនៅ​ឆ្នាំ​២០១០ ដែល​​ការ​យល់​ដឹង​នេះ​បាន​ចេញ​ជា​រូប​រាង​ឡើង​ ខណៈដែល​ CIC អង្គរ​បាន​ស្នើ​​​ឲ្យ​មានជំនួយ ដើម្បី​អាចឲ្យអាជ្ញា​ធរជាតិ​អប្សរាគ្រប់គ្រង​រមណីយដ្ឋានអង្គរ​ប្រកប​ដោយ​ចីរភាព​។ គឺនៅពេលនោះ​ហើយ​ដែល​ផែនការ​គ្រប់គ្រង​បេតិកភណ្ឌ​នៃ​ឧទ្យាន​អង្គរ​​ត្រូវ​បាន​កើត​ឡើង​ ដែលមាន​ឈ្មោះ​ថា HMF។

ផែនការ​នេះ​ត្រូវ​បានសម្រេច​ធ្វើ​ឡើង​ដោយ​ម៉ឹង​ម៉ាត់​ ដោយ​ប្រទេស​កម្ពុជា​ឲ្យទៅ​ជា​នយោបាយ​ថ្នាក់ជាតិ ដែល​​បង្កើត​ទៅជា​គណៈ​កម្មាធិការពិនិត្យ​តាមដាន ដែល​ដឹកនាំ​ឡើង​ដោយ​សម្ដេច​វិបុល​បញ្ញា បណ្ឌិត​ សុខ អាន ដែល​កាល​នោះ​សម្ដេច​​ជា​ឧបនាយក​រដ្ឋ​មន្ដ្រី និងជា​​ប្រធាន​អាជ្ញា​ធរជាតិអប្សរា​។ ក្រសួង​ទេសចរណ៍ អាជ្ញា​ធរ​ខេត្ត​សៀមរាប និងអ្នកជំនាញ​ជាតិ និង​អន្ដរជាតិ​ ក៏​​បាន​ចូល​រួម​នៅ​ក្នុង​គណៈ​កម្មាធិការ​នេះ​ដែរ​។

ក្រុម​ការងារ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​រៀប​ចំនូវ​ផែនការ​គ្រប់គ្រង​នេះ​​។

សមាជិកនៃ​អង្គការ​យូណេស្កូ រាជ​រដ្ឋា​ភិបាល​កម្ពុជា​ អាជ្ញា​ធរជាតិអប្សរា ​ក្រសួង​ទេស​ចរណ៍ រួម​ទាំង​រដ្ឋាភិបាល​អូស្រ្ដាលី និងជា​​ពិសេស​អ្នកជំនាញ​ អ្នក​ប្រឹក្សា​យោ​បល់ GML ក៏បាន​​ចូលរួម​យ៉ាង​សកម្ម​ផង​ដែរ​។

ផែនការនេះ​ត្រូវបាន​រៀប​ចំ​ឡើង​បន្ទាប់ពី​​មានការ​​ពិគ្រោះ​យោ​បល់​ផ្សេងៗគ្នាជាមួយ​នឹង​ឧស្សា​ហកម្ម​ទេស​ចរណ៍ អាជ្ញា​​ធរ​ខេត្ត​ពាក់ព័ន្ធ​ ប្រជាជន និង​សមាគម​វិជ្ជា​ជីវៈ​ជា​ច្រើន​​ អង្គ​ការ​​ក្រៅ​រដ្ឋាភិបាល និង​​ពុទ្ធសាសនិក ដែល​មាន​វត្តមាននៅ​ក្នុង​ឧទ្យាន​អង្គរ​​។

ចំណុច​ធំៗនៃផែនការ​នេះ​ត្រូវបានកំណត់​ទៅតាម​ចំណុច​ ៤​ ដូចតទៅ៖

  • ផែនការគ្រប់គ្រង​ទេស​ចរណ៍
  • ផែនទីហានិភ័យ
  • ការពង្រឹង​សមត្ថភាព
  • គម្រោង​សាក​ល្បង​

​ថ្ងៃនេះ​ យើង​ផ្ដោត​តែទៅលើ​ផែនការគ្រប់គ្រងទេសចរណ៍ (PGT) ប៉ុណ្ណោះ ដែល​ត្រូវ​​បាន​រៀបចំឡើង​ចែក​ជា​ច្រើនផ្នែក៖

  • គុណ​​តម្លៃនៃ​រមណីយ​ដ្ឋានដែលមាន​លក្ខណៈ​សំខាន់​បំផុត​ ដើម្បី​ឲ្យអ្នក​គ្រប់គ្រង​យល់អំពី​អ្វីដែល​ត្រូវ​ការ​​ពារ និង​ត្រូវ​បង្ហាញ​
  • ចំណោទ​បញ្ហា
  • គោល​នយោបាយ​អនុវត្ត
  • គំនិត​ផ្តួច​ផ្ដើម​ធំៗ
  • សកម្មភាពជា​អាទិភាព

ចំពោះ​អ្វីដែលទាក់ទងទៅនឹងគុណ​តម្លៃនៃ​រមណីយ​ដ្ឋាន​ យើង​បានផ្អែក​ទៅលើ​គុណ​តម្លៃ​ថ្នាក់​ជាតិ​នៃ​បេតិកភណ្ឌ ប៉ុន្តែ​ក៏​ផ្អែក​ទៅលើតម្លៃ​ឯកជា​សាកល (ICOMOS និង UNESCO)។ អង្គរ​ត្រូវ​​បាន​ចុះ​ឈ្មោះ​ដោយ​យោ​ងទៅនឹង​​លក្ខណៈ​វិនិច្ឆ័យ I, II, III, IV នៃ​អនុសញ្ញា​បេតិកភណ្ឌ​ពិភព​លោក​។ ក៏មាន​ធាតុ​សំខាន់ៗ​ផង​ដែរ​៖ ការ​ចុះ​ឈ្មោះ​នេះមានកាល​បរិច្ឆេទ​ឆ្នាំ​១៩៩២ គឺ​កាលពី ២៥​ឆ្នាំ​មុន​។

ចំណោទបញ្ហាត្រូវបានកំណត់ទៅតាមចំណុចធំៗទាំង៨៖

  • ដំបូងគឺ​ចំនួន​ភ្ញៀវទេសចរ គ្រាន់តែជា​បញ្ហា​ បើសិន​យើង​មើលឃើញ​ថាជា​ចំណុច​មួយ​ល្អ ក៏ប៉ុន្តែ​វាគ្រប់គ្រប់​មិនបាន​ល្អ គឺជា​ចំណោទ​បញ្ហា
  • បន្ទាប់មកមានការយល់ និង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​អំពី​តម្លៃនៃ​បេតិកភណ្ឌ​ទៅ​ដល់​ភ្ញៀវទេសចរ ដើម្បី​ឲ្យពួកគេអាច​យល់​ច្បាស់​ថា តើពួកគេ​នៅ​ឯណា ហើយ​ដូច្នេះ​គេ​នឹង​​ប្រកាន់​កិរិយាឲ្យ​សមស្របជាមួយ​នឹង​​គុណ​​តម្លៃ​ទាំងនោះ​
  • ផលប៉ះពាល់ និង​​ការ​​ធ្វើ​ឲ្យ​ខូច​ខាត​ទៅ​លើរមណីយ​ដ្ឋាន ដែល​​បង្ក​ឡើង​ដោយ​ភ្ញៀវទេសចរ ដូចជា​ការ​ធ្វើ​ឲ្យ​ខូច​​ដល់ចម្លាក់ ? និង​ចម្លាក់​នានា ការ​សរសេរ​អក្សរ​លើ​ជញ្ជាំង សំរាម ការ​ធ្វើ​ឲ្យខូច​ខាត​ ដែល​បង្ក​ឡើង​ដោយភ្លៀង និងការ​ថត selfie
  • បទ​ពិសោធន៍​របស់​ភ្ញៀវទេសចរ ​អាកប្បកិរិយា និង​​សុវត្ថិភាព តើ​យើង​ត្រូវ​​ធ្វើ​ដូច​ម្ដេច ដើម្បី​ធានា​បាន​ថា​ភ្ញៀវទេស​ចរ​មាន​បទពិសោធន៍​ល្អនៅពេ​លដែលគេ​មកទស្សនា​​អង្គរ ឬ​ក៏ជៀស​វាង​កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ កន្លែងដែលមានកក​ស្ទះ ដែលមាន​មនុស្ស​ច្រើន
  • ហេដ្ឋារចនាសម្ព័ន្ធ​ ការកកស្ទះនៃ​ការ​ដឹកជញ្ជូន​ បង្កើត​បានជា​​ការ​បំពុល​បរិយា​កាស​
  • ប្រជាជនមូលដ្ឋាន ចំណុច​ប៉ះពាល់​ដល់សង្គម ដោយសារតែ​ភ្ញៀវទេសចរ​បរទេស​ គឺ​ជា​ចំណោទ​បញ្ហា​ដែល​ត្រូវ​​គ្រប់គ្រង​ឲ្យបានល្អ​
  • ការ​​ចូលរួម​នៃភាគី​ពាក់ព័ន្ធ ដែលពិតជា​សំខាន់​ខ្លាំង ពីព្រោះ​វាមាន​កង្វះ​ទំនាក់ទំនង​រវាង​វិស័យ​ឯកជន និង​អាជ្ញាធរ
  • ទីបញ្ចប់​អភិបាល​កិច្ច​ក៏​​មានកា​រ​កង្វល់​ផង​ដែរ​ ដោយ​សារតែមាន​បញ្ហា​ប៉ះពាល់​ ដោយ​សារ​ការ​គ្រប់គ្រង​មិនបាន​ល្អ​

គោលនយោបាយអនុវត្តនៅអង្គរមានដូចតទៅ៖

  • ការពេញ​​ចិត្ត​របស់​ភ្ញៀវទេសចរ
  • ការកាត់បន្ថយ​ផលប៉ះពាល់​ទៅលើ​មរណីយដ្ឋាន
  • កិច្ច​សហការជា​ដៃគូ
  • ជាមួយ​នឹង​ឧស្សាហកម្មទេសចរណ៍
  • ការជួយ​ទៅដល់​ប្រជាជន​មូលដ្ឋាន
  • អភិ​បាលកិច្ច
  • ការចូលរួម​របស់ភាគី​ពាក់ព័ន្ធ ដើម្បី​ឲ្យគ្រប់គ្នាចូលរួម ហើយនិង​គ្រប់គ្រង​អង្គរ​ឲ្យបាន​ប្រកប​ដោយចិរភាព​។

គំនិតផ្ដួចផ្ដើមសំខាន់ៗ ដើម្បីអនុវត្តផែនការនេះ៖

  • ចាត់តាំង​អ្នកទទួលខុសត្រូវក្នុងការគ្រប់គ្រង​ប្រាសាទក្នុង​ប្រាសាទនីមួយៗ
  • ការគ្រប់គ្រង​លំហូទេសចរ
  • ប្រព័ន្ធដឹកជញ្ជូន
  • ការ​តម្រង់ទិស​ដល់ភ្ញៀវទេសចរ
  • សេវាកម្ម​ដល់ភ្ញៀវទេសចរ
  • បទពិសោធន៍​របស់ភ្ញៀវទេសចរ
  • ការ​បណ្ដុះបណ្ដាល​មគ្គទេសក៍ទេសចរណ៍
  • សិប្បកម្ម​មូលដ្ឋាន
  • សំបុត្រ
  • ការអភិវឌ្ឍកិច្ចសហការជា​ដៃគូ
  • ឧស្សាហកម្មទេសចរណ៍ និង​មធ្យោបាយទំនាក់ទំនង
  • ផ្សារភ្ជាប់​អង្គរ និងទន្លេសាប និងភ្នំគូលែន
  • ការពិនិត្យ​ តាមដានកិច្ច​អភិវឌ្ឍដោយ​ CIC អង្គរ

ចេញអំពី​គំនិត​ផ្ដួច​ផ្ដើមនេះ យើងបានកំណត់នូវ​សកម្មភាព​ជា​អាទិភាព​ដូចតទៅ៖

  • ចាត់តាំង​ឲ្យមាន​ក្រុមការងារមួយ ដើម្បីអនុវត្តផែនការគ្រប់គ្រងទេសចរណ៍ PTG 
  • សិក្សា​អំពី​សមត្ថភាពទទួលភ្ញៀវទេសចរនៅ​ក្នុង​ប្រាសាទនៅ​ក្នុង​ប្រាសាទនីមួយៗ
  • ដាក់អនុវត្តនូវការ​គ្រប់គ្រង​ផ្នែក​ខាង​ក្នុង​នៃ​ប្រាសាទ​
  • គិតគូរទៅដល់ប្រព័ន្ធចំណាត់​ថ្នាក់​ប្រាសាទ
  • គិតគូរ​ឡើង​វិញអំពី​កា​រ​ដឹកជញ្ជូន
  • រៀបចំ​ផែនការ​សេវាកម្ម​ជូន​ភ្ញៀវទេសចរ
  • បណ្ដុះបណ្ដាល​មគ្គទេសក៍ទេសចរណ៍
  • អភិវឌ្ឍក្រមសីលធម៌
  • បង្កើត​ក្រុម​ប្រឹក្សា​យោបល់ និងសហ​ការជាមួយ​នឹង​ឧស្សាហកម្មទេសចរណ៍
  • ដាក់ឲ្យដំណើរការនូវប្រព័ន្ធ HOTLINE ជាមួយ​នឹងឧស្សាហកម្ម​ទេសចរណ៍
  • ធ្វើ​បច្ចុប្បន្ន​ភាព​វេបសាយ​របស់អាជ្ញា​ធរអប្សរា
  • គាំទ្រ​ដល់​សិប្បកម្មមូលដ្ឋាន បង្កើត​ឲ្យមាន​ប្រកាសនីយបណ្ណ​ទៅលើ​ផលិត​ផល​សិប្បកម្ម និង​បង្កើតជា​ទីផ្សារ​សម្រាប់​សិប្ប​កម្ម​
  • អភិរក្ស និង​​បង្ហាញ​បេតិកភណ្ឌ​​ទីក្រុង​សៀមរាប
  • រៀបចំ​ផែនការសម្រាប់​ភ្នំគូលែន

ជាមួយ​ផែនការនេះត្រូវបានកំណត់នៅ​ឆ្នាំ​២០១៣ ហើយ​គណៈ​កម្មាធិការ CIC អង្គរក៏បាន​ផ្ដល់​ជា​អនុសាសន៍ឲ្យមានការអនុវត្តឲ្យបាន​ឆាប់​រហ័ស។

ថ្ងៃទី២៧ ខែ​ធ្នូ ឆ្នាំ​២០១៣ សម្ដេច​ប្រធានវិបុល​បញ្ញា សុខ អាន បានសម្រេច​បង្កើត​​ក្រុមការ​ងារ។ ក្រុម​ការងារនេះ​មាន​សមាជិក​ចំនួន ១០​រូប​ ជាមួយ​ប្រធាន​ ១រូប អនុប្រធាន ១​រូប និង​ សមាជិក​ក្រុម ៣​រូប មកអំពី​អាជ្ញា​ធរជាតិអប្សរា និង​ក្រសួងទេសចរណ៍ ​និងទី​ប្រឹក្សា​ដែលមាន​ថ្នាក់​ដឹកនាំ​អាជ្ញា​ធរជាតិ​អប្សរា និង​​សមាជិក ១​រូប ពី CIC ដែលជា​លេខា​​ធិការ។

ក្រុម​ការ​ងារ​​បាន​ធ្វើ​សកម្មភាពជាក់ស្ដែងជា​ច្រើន ដែល​សហការី​របស់ខ្ញុំ គឺអ្នកស្រី អ៊ុំ ម៉ារ៉ាឌី​​ ​ធ្វើ​បទបង្ហាញជូន​អស់​លោកអ្នក​​។

ចំណែកខ្ញុំ​វិញ​នឹង​លើកអំពី​លក្ខខណ្ឌនានា​ដើម្បីអនុ​វត្ត​នូវ​ផែនការ​សកម្មភាពនេះ​​។

លក្ខខណ្ឌនៃការអនុវត្ត PGT

យើងបានរួមគ្នា​ជា​ដំបូងក្នុងការ​ផ្ដល់នូវព័ត៌មានផ្ទៃក្នុង​​អំពី​ផែនការនេះ។

ឯក​សារនេះ​ត្រូវបាន​បក​ប្រែជា​ភាសាខ្មែរ ដើម្បីសម្រួល​ដល់ការ​យល់អំពី​​ផែនការ​​។

បន្ទាប់​មក​ទៀត​នឹង​ត្រូ​វជូនដំណឹង​ដល់គ្រប់​នាយក​ដ្ឋានពាក់ព័ន្ធ ប៉ុន្តែក៏ជូន​ចំពោះ​ភ្នាក់ងារផ្សេងៗ​នៅតាមរមណីយដ្ឋាននានា និង​នគរ​បាល​ផង​ដែរ​ គ្រប់ភ្នាក់​ងារ​ទាំងអស់ ដែល​​ស្ថិតនៅតាមប្រាសាទនា​នា​បានទទួលនូវ​ការ​បណ្ដុះបណ្ដាល។

បន្ទាប់មក​យើងបានស្ដាប់​បទបង្ហាញនូវ​​ថ្នាក់ជាតិនិងថ្នាក់អន្ដរជាតិ

ហើយ​ប្រាកដ​ណាស់​ផ្នែកដ៏សំខាន់​នឹង​ត្រូវ​មាន​ពាក់​ពាក់ទៅនឹងកិច្ចសហប្រតិបត្តិការ​។

យើងបាន​បង្កើតជា​ក្រុមការ​ងារ​ជាមួយនឹង​វិស័យ​ឯកជន។ ក្រុមនេះឈ្មោះ​ថា « អប្សរា – ឯកជន ក្រុម​ប្រឹក្សា​យោ​បល់ស្ដី​អំពី​កិច្ច​​អភិវឌ្ឍ​ទេសចរណ៍ » គឺជា​ក្រុម​​ការងារ​​ដែល​ប្រជុំ​រាល់ ៤ខែ​ម្ដង​ ដើម្បី​ពិភាក្សា​ប្រកប​ដោយ​តម្លាភាពអំពី​បញ្ហា​និង​ដំណោះស្រាយ ដែល​ត្រូវ​លើក​ឡើង​។

យើង​ក៏​ជា​សមាជិក​មួយ​ផង​ដែរ​នៃ​អង្គការទេសចរណ៍​ពិភព​លោក OMT ហើយ​យើង​បាន​រៀបចំ​ជា​កិច្ច​សហការ​​ជាមួយ​នឹង​សហភាពសហ​ព័ន្ធយុវជន​កម្ពុជា ដែលជាមួយ​នឹងសហព័ន្ធ​នេះ​យើង​នឹង​រៀបចំរៀងរាល់​ឆ្នាំនូវ​​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ គឺ​អង្គរ​សង្រ្គាន។

យើង​ក៏​មាន​ទំនាក់ទំនងជាប់ជានិច្ច​ជាមួយ​គណៈ​កម្មាធិការរជាតិនៃ CIC អង្គរ និងជា​​អ្នកជំនាញ​របស់​គណៈ​កម្មាធិការនេះ។

យើងក៏មាន​កិច្ច​សហ​ប្រតិ​បត្តិ​ការផងដែរជាមួយ​នឹងភ្នំ Huangshan នៃ​ប្រទេស​ចិន​ និង​អង្គការក្រៅ​រដ្ឋាភិបាល​អ៊ី​តាលី ដែលមានឈ្មោះថា Life Beyond Tourism។

ការបណ្ដុះបណ្ដាលគឺជាលក្ខខណ្ឌចាំបាច់មួយសម្រាប់ការ​​អនុវត្តផែនការនេះ។

ដូច្នេះ យើង​បានបណ្ដុះបណ្ដាល​ដល់​អ្នក​យាម​របស់​យើង​នៅក្នុង​ប្រាសាទ​នានាបានកែលំអ​នូវ​សំណង់​ផ្សេងៗ បានផ្ដល់នូវ​ឯកសណ្ឋានថ្មី ហើយ​​បាន​ស្ដាប់នូវ​ការ​បណ្ដុះបណ្ដាលនូវការ​បណ្ដុះបណ្ដាល​សង្គ្រោះ​បឋម។

​យើង​ក៏បាន​ដាក់ឲ្យដំណើរការ​ផង​ដែរនូវ​ក្រុម​ការងារ​ត្រួត​ពិនិត្យ​លើ​សេវាកម្ម ដែលជា​ការ​ប្រចាំ​ថ្ងៃនៅតាម​ប្រាសាទនានា ដើម្បី​ជួសជុលនូវ​ការខូច​ខាត​សម្ភារៈ។

យើងក៏បានបញ្ជូនភ្នាក់ងារ​របស់​យើង​ផងដែរ ឲ្យ​ទៅ​ទទួល​ការ​បណ្ដុះបណ្ដាលនៅ​បរទេសដូចជា​នៅ​ប្រទេស​ចិន និង​ប្រទេស​បារាំង ព្រមទាំង​ប្រទេស​ផ្សេងទៀត​ផង​ដែរ​។

ការ​ផ្លាស់​ប្ដូរ​យោបល់គឺ​ពិតជាសំខាន់ណាស់ ហេតុនេះ​ហើយ​បានជា​យើងបានអញ្ជើញ​​សាស្រ្ដាចារ្យនានា ក៏ប៉ុន្ដែ​ក៏​បានទទួល​ផង​ដែរនូវ​និស្សិត​បរទេស ដែល​ចុះ​មក​ធ្វើ​ការ​សិក្សា​នៅ​ក្នុង​ស្ថាប័នរបស់យើង។

ជា​ទី​បញ្ចប់ ខ្ញុំ​អាច​ធ្វើសេចក្ដី​សន្និដ្ឋានដោយ​មិនបានរំឭកផងទេថា លក្ខខណ្ឌ​ចាំ​បាច់ក្នុង​ការ​​អនវុត្ត PGT នេះគឺ​ការ​គោរពនូវលក្ខណៈដើមនៃ​ប្រាសាទ​​នានា និង​​តម្លៃ​ឯកជា​សាកលនៃ​បេតិកភណ្ឌ​។

កិច្ច​អភិវឌ្ឍ​ទេសចរណ៍វប្បធម៌ ​ត្រូវ​ធ្វើ​ឡើងឲ្យ​សមស្របទៅតាមគុណ​តម្លៃ​វប្បធម៌នៃ​រមណីយ​ដ្ឋាន។

 

LE DEVELOPPEMENT DU TOURISME A ANGKOR

INTRODUCTION

PRESENTATION DU TOURISME AU CAMBODGE

On fait généralement référence à l’année 1998, car c’est la période où le pays retrouve paix et stabilité. Avant cette période, étant donné l’instabilité et l’insécurité, il y avait peu ou prou de touristes.

C’est en 1998 que le Premier Ministre, Samdech Techo HUN Sen, initie et met en place sa politique « gagnant-gagnant ». Le Cambodge retrouve sa sérénité et connaît alors une période de stabilité politique et surtout de croissance économique avec une nette amélioration des équipements et des infrastructures. C’est le point de départ de la prospérité et de la croissance du tourisme. On passe en effet de 120 000 touristes en 1993 à 370 000 en 1999 et 4,5 millions en 2014, pour atteindre environ les 7 millions en 2020.

 

Le tourisme au Cambodge est très varié et se différencie en fonction des régions.

Nous avons ainsi développé :

- l’écotourisme dans le Nord Est du pays

- le tourisme Balnéaire dans le Sud

- le tourisme Urbain dans la capitale

et

- le tourisme culturel à Angkor et dans la région d’Angkor.

Le tourisme culturel est le nerf du tourisme au Cambodge.

Le Patrimoine matériel et immatériel du Cambodge attire de nombreux visiteurs. 3 de nos sites sont classés sur la Liste du patrimoine mondial et depuis son inscription en 1992, Angkor est un des sites majeurs de la Liste. Notre Patrimoine immatériel n’est pas en reste : danse, musique, théâtre d’ombre et jeux figurent sur la Liste du Patrimoine immatériel.

On comprend donc que le tourisme est un réel besoin pour notre pays.

Il constitue un apport fort appréciable au développement du Cambodge et contribue à améliorer les services de santé publique et les infrastructures.

Et Angkor, site majeur du patrimoine mondial, est au coeur de l'industrie touristique cambodgienne.

En 2016, le secteur représente environ 12% du PIB national et emploie 500 000 personnes. C’est une contribution importante pour réduire la pauvreté.

Ainsi, le tourisme pour le Cambodge n’est pas un luxe mais un réel besoin pour le pays. Il faut assurer une bonne gestion pour que tout le pays en bénéficie et pour minimiser voire réduire les effets négatifs que le tourisme pourrait engendrer.

 

LE TOURISME A ANGKOR

Nous avons bien compris qu’Angkor était au cœur de l’industrie touristique. Nous allons maintenant passer en revue le Tourisme à Angkor.

Il faut tout d’abord comprendre qu’Angkor n’est pas simplement un site archéologique composé par un ensemble de temples comme peut penser, la plupart des gens. C’est un site vivant, c’est à dire un site où vit une population et un site riche en faune et en flore. Quand on évoque le site d’Angkor, on parle donc de ses temples, de sa population et de son environnement.

De plus, Angkor est le symbole et l’esprit du pays, c’est une valeur considérable, c’est l’âme du peuple khmer. On peut le voir sur tous les drapeaux que le Cambodge a eus pendant différents régimes durant la seconde moitié du 20e siècle, même s’il a changé de « design », de couleur, le temple Angkor Wat est toujours présent, c’est également le cas sur de nombreux billets de banque.

Il constitue aussi une ressource économique très importante.

Angkor est en effet le plus grand site culturel classé au patrimoine mondial avec 40 000 hectares de superficie. Le temple Angkor Vat est le plus grand temple religieux au monde. Il est également lauréat de nombreux prix internationaux dans le domaine du tourisme comme par exemple Lonely Planet ou Trip Advisor.

C’est tout ce que nous venons d’évoquer auparavant qui contribue à accroitre de manière significative et constante le tourisme à Angkor. Mais comme nous l’avons signalé, l’augmentation du nombre de visiteurs peut avoir un impact positif mais également négatif et seule une bonne gestion peut aider à atteindre un certain équilibre.

On constate que l’engouement touristique est sans cesse grandissant. En 2013, on a reçu à Angkor 2 millions de touristes, en 2016 2,2 millions et au premier semestre 2017, 1, 7 millions.

Pour ce qui est de l’origine des visiteurs, les statistiques montrent que les visiteurs étrangers viennent d’un peu partout dans le monde, aussi bien d’Asie, que d’Amérique du Nord, d’Europe ou encore d’Océanie.

Les chinois se placent en première position du Top 10 des touristes avec 700 000 visiteurs ces 9 derniers mois, devant les coréens, les américains, les anglais, les japonais, les français, les vietnamiens, les allemands et les thaïlandais.

 

APPORT DU TOURISME CULTUREL DANS LA VILLE DE SIEM REAP ET POUR LE PAYS

Nous allons maintenant nous pencher sur l’apport de ce tourisme sur la ville de Siem Reap et sur le pays dans son ensemble.

À Siem Reap, les hôtels, infrastructures routières, restaurants, cafés et attractions mais aussi les hôpitaux, dispensaires et pharmacies en autres, ont pu se développer grâce à la croissance du tourisme à Angkor.

On peut citer à cet effet, les deux dollars retenus sur les billets pour Angkor, qui contribue au développement de l’Hôpital Kuntha Bopha.

Mais cependant malgré ces bénéfices et une hausse du niveau de vie de la population, il y a des effets négatifs comme les embouteillages, la pollution, le dépôt des ordures. Ce ne sont pas des problèmes propres au Cambodge, en effet beaucoup de sites touristiques dans le monde doivent faire face à cette problématique. Le plus important est d’en prendre conscience et de trouver des solutions afin de gérer ces problèmes.

 

PLAN DE GESTION DU TOURISME (PGT)

Passons maintenant à la planification et au plan de gestion du tourisme.

Le pays n’est pas resté au niveau du constat et des premières difficultés. Il y a eu une prise de conscience et des mesures ont été prises par l’Autorité nationale APSARA afin d’élaborer un plan d’action global, pour gérer le tourisme, obtenir des retombées positives et diminuer l’impact négatif.

Le plan de gestion est né grâce à la contribution de professionnels de l’APSARA, de propositions d’un groupe de consultants australiens, d’experts étrangers et du CIC pour Angkor.

C’est en 2010 que cette prise de conscience se concrétise lorsque le CIC pour Angkor a demandé une aide pour permettre à l’APSARA de gérer le site d’Angkor de manière durable. C’est à ce moment-là que le plan de gestion du patrimoine du parc d’Angkor est né, le HMF.

Ce plan est pris au sérieux par le Cambodge qui en fait une politique nationale, en mettant en place un Comité de Suivi présidé par Samdach Vibol Panha, Dr SOK An, alors Vice-Premier Ministre et président de l’Autorité nationale APSARA. Le Ministère du tourisme, la province de Siem Reap et les experts nationaux et internationaux font partie de ce comité.

Un groupe de travail a ensuite été créé afin d’élaborer ce plan de gestion.

Des membres de l’UNESCO, du gouvernement royal du Cambodge, de l’APSARA, du Ministère du tourisme, ainsi que du gouvernement australien et notamment leur consultant GML y ont activement participé.

Ce plan a été élaboré suite à une consultation variée avec l’industrie touristique, les Autorités provinciales concernées, la population, un grand nombre d’associations professionnelles, des organisations non gouvernementales et le clergé bouddhiste présent dans le parc d’Angkor.

Les grandes lignes du plan ont été fixées selon les 4 points suivants :

  • Le Plan de Gestion du Tourisme,
  • Une carte des Risques,
  • Renforcement des capacités,
  • Des projets pilotes.

Aujourd’hui, on va se concentrer sur le Plan de Gestion du Tourisme (PGT) qui est organisé en plusieurs parties :

  • La valeur du site qui est très importante pour que le gestionnaire comprenne ce qu’il a à protéger et à montrer,
  • La problématique,
  • La politique de mise en place,
  • Initiatives principales,
  • Les actions prioritaires.

Pour ce qui est de la valeur du site, on se base sur la valeur nationale du patrimoine, mais aussi sur la valeur universelle exceptionnelle (ICOMOS et UNESCO), Angkor est inscrit par référence aux critères I, II, III, IV de la Convention du Patrimoine Mondial. Elément essentiel aussi : cette inscription date de 1992, il y a 25 ans.

La problématique est déterminée selon ces 8 points majeurs:

  • D’abord le nombre de visiteurs, ce n’est pas qu’un problème vu que c’est aussi un bon point, mais s’il est mal géré, c’est problématique,
  • Vient ensuite la compréhension et la communication des valeurs patrimoniales aux visiteurs afin qu’ils puissent bien comprendre où ils sont, et donc se comporter en harmonie avec ces valeurs,
  • Les impacts et nuisances sur le site causés par les visiteurs tels que la détérioration des bas-reliefs et des sculptures, les graffiti, les détritus, les dommages causés par parapluie et selfie,
  • L’expérience des visiteurs, comportement et sécurité, comment assurer que le visiteur ait une bonne expérience lorsqu’il visite Angkor, ou encore éviter les embouteillages, les endroits encombrés de monde,
  • L’infrastructure, les embouteillages des transports créent une pollution de l’air,
  • La population locale, les impacts sociaux à cause des visiteurs étrangers, c’est une problématique qu’il faut bien gérer,
  • L’engagement des parties prenantes qui est très important car il y a un manque de relation entre le secteur privé et l’autorité,
  • Enfin la gouvernance qui peut elle aussi être porteuse de souci si affectée par une mauvaise gestion.

Les politiques de mise en œuvre à Angkor sont les suivants :

  • Satisfaction des visiteurs,
  • Réduction de l’impact sur le site,
  • Développement de partenariats
  • avec l’industrie du tourisme
  • Aide de la population locale
  • Gouvernance
  • Engagement des parties prenantes pour que tout le monde puisse être dans le jeu et gérer Angkor de manière durable.

Les initiatives principales afin de mettre en place ce plan :

  • Assigner un chargé de gestion du temple pour chaque temple
  • Gestion des flux des visiteurs
  • Système de transport
  • Orientation des visiteurs
  • Services aux visiteurs
  • et expérience des visiteurs
  • Formation des guides touristiques
  • Artisanat local
  • Billetterie
  • Développer le partenariat
  • avec l’industrie du tourisme et les moyens de communications
  • Lier Angkor, Siem Reap, le Tonle Sap et les collines de Kulen
  • Suivi des progrès par le CIC pour Angkor

À partir de ces initiatives, nous avons défini des actions prioritaires telles que :

  • Assigner une équipe pour la mise en œuvre du PTG 
  • Étudier la capacité de réception de touristes dans chaque temple
  • Mettre en place une gestion interne des temples
  • Penser un système de classification des temples
  • Repenser le transport
  • Préparer un plan de services aux visiteurs
  • Former les guides touristiques
  • Développer des codes de conduite
  • Former un Groupe de consultation et de collaboration avec l'industrie touristique
  • Mettre en place une HOTLINE avec l’industrie touristique
  • Mettre à jour le site internet de l’APSARA
  • Soutenir l’artisanat local, établir une certification des produits artisanaux et créer un marché dédié à l’artisanat
  • Conserver et présenter le patrimoine urbain de Siem Reap
  • Préparer un plan stratégique pour le Kulen

Ce plan a été terminé en 2013 et le CIC pour Angkor a recommandé une mise en place rapide.

Le 27 décembre 2013, le président Samdach Vibol Panha Sok An a décidé de mettre en place un groupe de travail.

Ce dernier est composé de dix membres: un chef, un adjoint et huit membres de l'Autorité nationale APSARA et du ministère du tourisme et de conseillers composés de dirigeants de l'Autorité nationale APSARA et d'un membre du CIC, son secrétaire.

Le groupe de travail a effectué un grand nombre d’actions concrètes que ma collègue Madame Oum Marady va vous exposer.

Je vais pour ma part évoquer les conditions afin de mettre ce plan en action.

 

CONDITIONS DE MISE EN ŒUVRE DU PGT

Nous nous sommes attelés tout d’abord à la communication interne de ce plan.

Ce document été traduit en khmer afin d’en faciliter la compréhension.

Il a par la suite été communiqué à tous les départements concernés, mais aussi aux agents sur le site et aux policiers. Tous les agents basés dans les temples ont reçu une formation.

Puis on a étendu la communication au niveau national et international.

Et bien entendu une part importante a été dédiée à la coopération.

Nous avons créé un groupe de travail avec le secteur privé. Ce groupe appelé « APSARA – secteur privé groupe de consultation sur le développement du tourisme », est un groupe qui se réunit tous les quatre mois, afin de discuter de manière très transparente des problèmes et des solutions à apporter.

Nous sommes aussi membre affilié de l’OMT (Organisation Mondiale du Tourisme) et nous avons établi une collaboration avec l'Union des fédérations de la jeunesse du Cambodge avec qui nous organisons chaque année la célébration du nouvel an Khmer, le Angkor Sangkranta.

Nous sommes en constante relation avec le Comité international de coordination pour Angkor et ses experts.

Nous sommes aussi en coopération avec Huangshan Moutain en Chine et une ONG italienne, Life Beyond Tourism.

 

La Formation est une condition sine qua non pour la mise en oeuvre de ce plan.

Nous avons donc formé tous nos gardiens dans les temples, avons amélioré les équipements, fourni de nouveaux uniformes et entendu la formation aux premiers soins.

Nous avons aussi mis en place une équipe de Contrôle du service qui patrouille quotidiennement dans les temples pour réparer les dégâts matériels.

Nous envoyons aussi en formation nos agents à l’étranger, en Chine et en France entre autres.

L’échange est très important, c’est pour quoi nous invitons des professeurs mais accueillons également des étudiants étrangers en stage au sein de notre Institution.

Enfin, je ne peux conclure sans rappeler que la condition essentielle à la mise en oeuvre du PGT est le respect de l’authenticité des monuments et des valeurs universelles exceptionnelles du patrimoine.

Le développement du tourisme culturel doit se faire en fonction des valeurs culturelles du site.

 

Question de Sok Sangvar sur le module Cambodge .

Sok Sangvar

Sok Sangvar est né à Phnom Penh (Cambodge), le 6 juillet 1987.
 Titulaire d’un Baccalauréat série économique et sociale à Paris puis d’un Bachelor en gestion de l’hôtellerie et du tourisme à Glion, en Suisse, il retourne dans son pays natal où il intègre le ministère du Tourisme en tant que directeur adjoint au Département de l’Industrie du Tourisme. En 2013, Sangvar obtient un master en gestion du patrimoine culturel et environnemental à l’ « Australian National University ». Le titre de son mémoire de master est « Le développement et l’implantation du code de conduite des visiteurs, pour le site du patrimoine mondial, Angkor. » Il intègre l’Autorité nationale Apsara et devient le chef du groupe de travail en charge de la mise en œuvre du programme de gestion du tourisme du parc d’Angkor. En 2015, il est promu au poste de directeur général adjoint.
 Sangvar pratique couramment trois langues : le khmer, sa langue maternelle, le français et l’anglais.
Il participe régulièrement aux sessions du Comité du patrimoine mondial depuis 2008.

 


ឯកឧត្តម សុខ សង្វារ ទទួល​បាន​បរិញ្ញប័ត្រ​ផ្នែក​គ្រប់​គ្រង​សណ្ឋាគារ និង​ទេសចរណ៍​ នៅ​ក្រុង Glion (ប្រទេស​ស្វ៊ីស)។

​ឆ្នាំ២០១០ ៖ ជា​នាយក​រង​នាយកដ្ឋាន​ឧស្សហកម្ម​ទេសចរណ៍​ក្រសួង​ទេសចរណ៍​។

ឆ្នាំ២០១៣ ៖ ​ទទួល​បាន​សញ្ញាប័ត្រ​អនុបណ្ឌិត​ផ្នែកគ្រប់​គ្រង​បេតិកភណ្ឌ​វប្បធម៌ និង​បរិស្ថាន (អូស្ត្រាលី) ។

ចាប់​ពី​ឆ្នាំ២០១៣ ៖ នៅ​​អាជ្ញាធរជាតិ​អប្សរា

  • ប្រធាន​ក្រុម​ការ​ងារ​ទទួល​បន្ទុក​អនុវត្ត​កម្មវិធី​គ្រប់​គ្រងទេសចរណ៍​​អង្គរ។​
  • អគ្គនាយក​រង​ទទួល​បន្ទុកកិច្ច​ការអភិវឌ្ឍន៍​ទេសចរណ៍​អង្គរ​ចាប់​តាំង​ពីឆ្នាំ​២០១៥។

ចូល​រួម​ជា​ទៀងទាត់​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ចាប់តាំង​​ពី​ឆ្នាំ​២០០៨។

Posted in Cambodge Gestion de site et flux touristiques, Cambodge, Formation continue à distance, Formation.