Angkor une destination touristique « durable »

Jean-Marie Furt |

Le tourisme, comme toute les activités humaines, à un fort impact sur les populations locales et l’environnement. Il convient donc après un diagnostic de la situation d’essayer d’apporter les réponses appropriées. Sur le site d’Angkor soumis depuis quelques années à une pression croissante, l’APSARA en tant qu’autorité de gestion, a conçu un plan de gestion du tourisme (TMP), présenté comme une réponse globale aux problèmes actuels. Elle a également mis en place un code de conduite destiné à préserver le caractère sacré des lieux.

Ce cours s’interrogera sur l’efficacité de ces mesures de régulation.


សង្ខេប និស​សំណួរ

តើ​អង្គរ​ជា​គោល​ដៅ​ទេសចរណ៍​ប្រកប​ដោយ «​និរន្តរភាព» ឬ​ទេ?

ទេសចរណ៍ ​ក៏​ដូច​ជា​សកម្មភាព​ផ្សេង​ទៀត​របស់​មនុស្ស​លោកដែរ ពិត​ជា​ផ្ដល់​ផល​ប៉ះពាល់​ខ្លាំង​ទៅ​លើ​ប្រជាជន​មូលដ្ឋាន​និង​បរិស្ថាន។ ដូច្នេះ បន្ទាប់​ពី​វិភាគ​វិនិច្ឆ័យ​លើ​ស្ថានភាព​ហើយ គេ​ត្រូវ​សាកល្បង​ផ្ដល់​ដំណោះស្រាយ​ណា​ដែលសមស្រប។ បើ​និយាយ​ពី​រមណីយដ្ឋាន​អង្គរ​ដែល​ទទួល​សម្ពាធ​កំណើន​ទេសចរ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ អាជ្ញាធរ​អប្សរា ក្នុង​នាម​ជា​ស្ថាប័ន​​ទទួល​បន្ទុក​គ្រប់គ្រង បាន​បង្កើត​ផែន​ការ​គ្រប់គ្រង​ទេសចរណ៍​មួយ ដែល​ហៅ​កាត់​ថា TMP ​និង​ត្រូវ​បាន​គេ​បង្ហាញ​ថា​ជា​ចម្លើយ​ជា​រួម​មួយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​ឡាយ​ឧទ្យាន​អង្គរ​កំពុង​ជួប​ប្រទះ​នា​ពេល​បច្ចុប្បន្ន​នេះ។ ផែន​ការ​នេះ​ថែម​ទាំង​បាន​បង្កើត​ក្រម​ប្រតិបត្តិ​ទេសចរ​មួយ​ដែល​សំដៅ​ទៅ​អភិរក្ស​លក្ខណៈ​សក្ការៈ​នៃ​រមណីយដ្ឋានទៀត​ផង។

មេរៀន​នេះ​ចោទ​ជា​សំណួរ​ទៅ​លើ​ប្រសិទ្ធភាព​នៃ​វិធានការ​និយតកម្ម​ទាំង​

0% played



KMFR

E- PATRIMOINE ការបណ្ដុះបណ្ដាលបន្ដពីចម្ងាយ

តើត្រូវធ្វើការ​យ៉ាងដូចម្ដេច​នៅក្នុង​រមណីយដ្ឋាន​ ដើម្បីអាច​រអភិរក្សបេតិកភណ្ឌបាន?

ចេញអំពីការ​សង្កេតទៅលើស្ថានភាព តើមានគម្រោងអភិវឌ្ឍអ្វីខ្លះ?

អង្គរគឺជាទិសដៅទេសចរណ៍ក្របកដោយចីរភាពដែរឬទេ?

 

ការវិភាគ​ទៅលើផល​ប៉ះពាល់វិជ្ជមាននិងអវិជ្ជមាននៃទេសចរណ៍នៅក្នុង​រមណីយដ្ឋានបេតិកភណ្ឌ​ពិភពលោក ​តម្រូវ​ឲ្យគេ​ត្រឡប់មកពិនិត្យ​មើល​នូវ​សកម្មភាពដែល​ច្រើនតែរងការទិតៀន​ ដោយសារតែ​ខ្វះការកែ​តម្រូវមួយ​ដ៏ពិត​ប្រាកដ​។ ការ​កែតម្រូវ​នេះអាច​នឹងមាន​បែបបទ​ផ្សេងៗគ្នា​ អាចមាន​លក្ខណៈ​ជាកិច្ចព្រមព្រៀង (ធម្មនុញ្ញ ក្រមសីលធម៌...) ឬក៏មានលក្ខណៈ​ដាច់​ខាត (ការហាម​ប្រាម)​។ ការ​កែ​តម្រូវ​នេះ​មិនត្រូវ​កំណត់​​តែ​ត្រឹម​ដែនដីនោះ​ឡើយ​។

 

. សកម្មភាពទេសចរណ៍និងភ្ញៀវទេសចរ

សកម្មភាពទេសចរណ៍គឺជា​សកម្មភាពមនុស្ស វានាំឲ្យមានការ​ធ្វើអាជីវកម្មទៅលើធម្មជាតិ និង​ការ​ធ្វើអាជីវកម្ម​តិច ឬច្រើន​ដោយមានការ​ត្រួត​ពិនិត្យ​តិច ឬច្រើន​ទៅ​លើធនធានធម្មជាតិនិង​វប្បធម៌។

ក៏ប៉ុន្ដែ​សកម្មភាពនេះគឺជា​ប្រភពនៃអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេស​តាម​រយៈ​ការលើកស្ទួយ​តម្លៃ​ប្រកប​ដោយ​ការគ្រប់គ្រងត្រឹម​ត្រូវ​​ទៅលើបេតិកភណ្ឌ​។

សកម្មភាព​នេះ​ច្រើនតែបានធ្វើ​ឡើងនៅក្នុង​លំហ​មួយ​ដែល​កំណត់ ប៉ុន្តែក៏​មាន​ផល​ប៉ះពាល់ខ្លះ​ទៅលើដែនដី​ផង​ដែរ​។ អាចផ្ដល់ឲ្យដែនដីនោះនូវ​លក្ខណៈ​ពិសេស ឬក៏​ផ្ដល់​នូវភាពចម្រុះនៃ​ប្រជាជន (អ្នក​រស់នៅ/សហគមន៍មូលដ្ឋាន និងទេសចរណ៍)។

ភ្ញៀវទេសចរ ត្រូវបានកំណត់ទៅតាម​រយៈការធ្វើសកម្មភាព​ខាង​លើនេះ។ គេអាច​ប្រមូលផ្ដុំនិយមន័យទាំងនេះជា​ពីរប្រភេទ​ធំៗ៖

ក្រុមទី១ ដែលមាន​លក្ខណៈបរិមាណ សំដៅជា​ពិសេសទៅលើ​ការ​រាប់ចំនួនទេសចរ ដើម្បី​កំណត់ទីតាំង​និងគោល​នយោបាយ​សេដ្ឋ​កិច្ច ៖​​

ឧទាហរណ៍៖ និយមន័យរបស់អង្គការ​ទេសចរណ៍ពិភពលោក “ទេសចរណ៍ត្រូវបានកំណត់​ដោយបណ្ដុំ​នៃ​សកម្មភាព ដែលស្ដែងឡើងដោយ​មនុស្សទាំងឡាយ នៅក្នុង​ពេលដែលពួកគេធ្វើ​ដំណើរ​ និង​ស្នាក់នៅ នៅក្នុងទីកន្លែងនានាដែលស្ថិតនៅក្រៅមជ្ឈដ្ឋាន​រស់​នៅ​ធម្មតា​របស់ពួកគេ ក្នុង​អំឡុង​ពេល​បន្ដ​បន្ទាប់​ដែល​មិន​លើស​ពីមួយ​ឆ្នាំ​ ក្នុងគោល​ដៅកម្សាន្ដ ​ធ្វើ​ជំនួញ ឬក៏​មាន​ហេតុ​ផលដែលមិន​ពាក់ព័ន្ធទៅនឹងការធ្វើសកម្មភាពផ្ដល់ជា​ប្រាក់​ខែ ​នៅ​ក្នុង​​​កន្លែង​មួយ​ដែលគេទៅទស្សនា” (Violier និងក្រុម​ការងារ ឆ្នាំ​២០១៣)​។

និយមន័យ​ផ្សេងៗទៀត​ ដែលនិយាយ​ពី​​គុណភាព​សំដៅទៅលើការស្គាល់ភ្ញៀវទេសចរ​ឲ្យបាន​ច្បាស់ ដើម្បីសម្រប​ការផ្គត់ផ្គង់​សេវាកម្មទៅតាម​តម្រូវការ។

ឧទាហរណ៍៖ ការ​​ធ្វើ​ដំណើរអាច​​ប្រើ​សម្រាប់កំណត់និយមន័យភ្ញៀវទេសចរ និងទេសចរណ៍ ដែល​​ក្លាយទៅជា “ប្រព័ន្ធ​ប្រតិបត្តិករ នៃការ​អនុវត្ត និង​លំហ ដែល​ចូល​រួម​នៅ​ក្នុង​ការ​បង្កើតឡើង​វិញ​នូវ​បុគ្គល តាម​រយៈការផ្លាស់ទីកន្លែង​ និងការ​រស់នៅជាបណ្ដោះ​អាសន្ន​ខុសពី​​កន្លែង​រស់​នៅ​ប្រចាំ​ថ្ងៃ" (Knafou និង Stock ឆ្នាំ២០០៣)។

តាមរយៈ​និយម​ទាំងនេះ​ ​បូក​បញ្ចូល​​ប្រភព​ទេសចរណ៍ និង​តម្រូវការ (តាម​​​ការ​វិភាគ​​បទពិសោធន៍) គេអាច​​ធ្វើ​ចំណាត់​ថ្នាក់ធំៗ ខ្លះៗ ដែល​ច្រើនតែ​ផ្សារភ្ជាប់ (ទៅនឹង​​តម្លៃ​វិជ្ជមាន និង​អវិជ្ជមាន ទោះជា​ត្រូវ​ឬ​​ខុស​ក៏​ដោយ​)។ ដូច្នេះ​គេមាន “ទេសចរណ៍ល្អ” និង “ទេសចរណ៍អាក្រក់”​ (នៅក្នុង​ឯកសារគឺពណ៌ក្រហម) ដែលទ្រទ្រង់​នូវ​តម្លៃអវិជ្ជមាន ហើយ​ដែល​​គេត្រូវ​កាត់​បន្ថយនូវ​ផល​ប៉ះពាល់​​របស់​វា​។

តើ​ផល​ប៉ះពាល់ទាំងនោះគឺជា​អ្វី​ទៅ​? តើ​វា​​ពាក់ព័ន្អទៅនឹង​រមណីដ្ឋាន​ដូចជា​រមណីយដ្ឋាន​អង្គរ​ដែរឬទេ?

 

. ផលប៉ះពាល់ទៅលើទេសចរណ៍

កម្ម​វិធី​របស់អង្គការ​សហ​ប្រជាជាតិ​ដើម្បី​​បរិស្ថាន[1] បានរកឃើញ​ជា​ទូទៅ​ នូវផល​ប៉ះពាល់​មួយចំនួន​ដោយ​សារទេស​ចរណ៍​។ នៅ​ទីនេះ​ យើង​មិន​ចាប់អារម្មណ៍​ទៅ​លើផល​ប៉ះពាល់​វិជ្ជមានផ្នែក​ហិរញ្ញ​ប្បទាននោះឡើយ (ការ​កើនឡើង​នៃ​ប្រាក់​ខែ ការ​កើន​ឡើងនៃ​ចំនួន​ការ​ងារ ការ​បង្កើន​សហគ្រាស ការ​កើន​ឡើង​នៃ​ផល​ទុនជាតិ) ដែល​​​សុទ្ធ​តែ​បានគូស​បញ្ជាក់​ជា​​លក្ខណៈ​វិជ្ជមាន តែ​យើង​ផ្ដោត​តែទៅលើអ្វី​ដែល​សេដ្ឋ​វិទូ​ហៅថា ភាព​អវិជ្ជមាន​ខាង​ក្រៅ ដែល​​តែងតែ​លើកឡើង​ជា​និច្ច​ដោយ​​អ្នកដែល​ទិតៀន​ទេសចរណ៍​។

 

ហេតុអ្វីបានជាសកម្មភាពនេះត្រូវបានគេទិតៀន?

ជា​ដំបូង​ ពីព្រោះ​ថា​សកម្មភាពនេះមាន​លក្ខណៈ​​ជាខួប ដែល​តម្រូវ​ឲ្យមាន​ចង្វាក់នៃ​ជីវិត​ណាមួយ ហើយ​វាផ្ដល់នូវ​ឥទ្ធិពល​ឆាប់​រហ័ស ​​ដែលនាំ​ឲ្យមានការ​ផ្លាស់​ប្ដូរ​យ៉ាង​លំបាក​ (ការ​កាប់ព្រៃ​​ឈើ សំណង់អាណា​ធិបតេយ្យ...)

បន្ទាប់មកទៀត ពីព្រោះថា​សកម្មភាពទាំងនេះ​ត្រូវបាន​ផ្ដោត​តែ​ទៅ​ក្នុង​ពេលណា​មួយ ​ទៅលើទីកន្លែង​មួយ​ចំនួន រីឯ​ការ​ប្រកួតប្រជែងតម្លៃ​នាំ​ឲ្យ​ទីភ្នាក់​ងារទេសចរណ៍គិតតែទៅលើ​ធ្វើ​សកម្មភាព​ឲ្យបាន​កាន់តែ​ច្រើន (Vann ឆ្នាំ១៩៩៧) ដែលនាំ​ឲ្យ​ “​​ប៉ះពាល់​ធ្ងន់ធ្ងរ” ដល់​បេតិកភណ្ឌ​។

ចុង​បញ្ចប់​ ពីព្រោះ​​សកម្មភាពទាំងនោះ បណ្ដាល​ ឬក៏ជួយជាទូទៅ​ឲ្យមាន​ការ​ផ្លាស់ប្ដូរ​ផ្នែក​​វប្បធម៌​យ៉ាងជ្រាលជ្រៅ​។

 

តើអ្វីទៅជាផលប៉ះពាល់សំខាន់ៗ?

តាម​រយៈ​ឯកសារ​ដែលបាន​លើកឡើង​​ខាង​លើ យើងអាច​ចែកផល​ប៉ះពាល់ជា​ពីរ​ប្រភេទធំៗ (​ខាង​ផ្នែក​​បរិស្ថាន និង​​សង្គម) និង​រំឭក​អំពី​ឧប្បតិហេតុនៃផល​​ប៉ះពាល់ទាំងពីរនោះ​ទៅលើ​រមណីដ្ឋានអង្គរ និង​សហគមន៍ដែល​រស់នៅ​ក្នុង​ទីនោះ ប៉ុន្ដែ​ក៏​ប៉ះពាល់ផង​ដែរ​​ទៅលើទឹកដី​ខេត្ត​សៀមរាប។ នៅទីនេះ យើង​នឹងឃើញមាននូវ​ឥទ្ធិពល​ដែល​តែងតែ​ធ្លាប់មានពីមុន​មកនៃការ​អភិវឌ្ឍ​ទេសចរណ៍ ដែល​មាន​ល្បឿនកាន់តែ​លឿនទៅៗនៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​​ក្រោយនេះ ដែលនាំឲ្យមានការ​កើន​ឡើងយ៉ាង​រហ័ស​នូវ​លំហូរទេសចរ (អក្សរបារាំង ២០១១) និងការ​​ផ្លាស់ទីលំនៅ។ ទាំងនោះ ប៉ះពាល់ទៅដល់៖

នៅក្នុងផ្នែកបរិស្ថាន

  • សមត្ថភាពនៃ​បន្ទុក​របស់​ដែនដី​ ដែល​​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ (ការគ្រប់គ្រង​កាក​សំណល់ ទឹក​ស្អុយ ការ​ដឹកជញ្ជូន...) មិនទាន់មាន​នៅឡើយ ឬក៏មានមិនគ្រប់គ្រាន់ ដើម្បីទ្រទ្រង់នូវ​ការ​កើន​ឡើងនៃ​ប្រជាជនយ៉ាង​ឆាប់​រហ័សយ៉ាង​ដូច្នេះដែរ។
  • ទៅនឹង​ទំនាស់នៃការ​​ប្រើប្រាស់​ដី​ ដែលនាំ​ឲ្យមានការ​បោះ​បង់​ចោល​នូវ​សកម្មភាព​កសិកម្ម ដោយ​សារតែបានទិន្ន​ផលមិនគ្រប់គ្រាន់​​។
  • ទៅនឹង​ការ​ប្រមូលធនធាន​​ធម្មជាតិ ដែលធ្វើ​ឲ្យរាំង​ស្ទះដល់សន្ទុះ​នៃកិច្ច​អភិវឌ្ឍ​ន៍​។

 

  • ក្នុងផ្នែកសង្គម
  • ទៅនឹង​ការ​កើន​ឡើង​នៃ​បាតុភូតវប្បធម៌ ដែល​មាន​ល្បឿន​កាន់តែ​លឿន​ឡើង​ ដែលនាំ​ឲ្យបាត់​លំនឹង​សេដ្ឋ​កិច្ច​កាន់តែ​ខ្លាំង​ឡើង​ៗ ហើយ​អាច​ស្ដែង​ចេញ​នៅ​ក្នុងការ​ច្រាល​ចោល​នូវទេស​ចរណ៍។
  • ទៅនឹងការ​កើតឡើងនៃភាព​ក្រី​ក្រ​នៅ​ក្នុង​តំបន់​ទេសចរណ៍ ដែល​នៅ​ក្បែរគ្នា​នឹង​ភាពមានបាន​។

.​ តើត្រូវផ្ដល់ចម្លើយបែបណាខ្លះ​?

ជាទូទៅ​ គេ​តែង​​តែ​ចាត់ទុកថា​ការ​ចុះ​ឈ្មោះ​រមណីយដ្ឋានទៅក្នុង​បញ្ជី​បេតិកភណ្ឌពិភព​លោក​នាំឲ្យ​មានការ​កើន​ឡើងនៃ​ទេសចរ​។ អង្គរ​ និង​ចំនួន​ទេសចរចំនួន ២លាននាក់ដែល​ត្រូវបានទទួល​នៅក្នុង​ប្រាសាទ​ដែលមាន​ទំហំ ៤០០​ម៉ែត្រការ៉េ គឺពិតជានៅ​ឆ្ងាយណាស់អំពី​​អ្វីដែលគេ​ហៅថាលំហូរទេសចរនៅក្នុង​ទីក្រុង​ធំៗ​មួយចំនួន​នៅ​ប្រទេស​អឺរ៉ុប (ដូចជាវ៉ឺនីស និង​បាសឺឡូន ដែល​ក្រុង​​នីមួយៗ​ទទួល​ភ្ញៀវទេស​ចរ​បាន​​ដល់ទៅ ៣០លាននាក់​)។ រមណីយដ្ឋាន​ដទៃ​ទៀត ដែលមាន​ផ្ទៃក្រឡាតូច​ជាងនោះ ​ដូចជា​ស្ពានប៉ុងឌុយហ្គា ឬ​ក៏​ម៉ុងសាំមីសែល​ទទួលខាងទេស​ចរប្រហែល​១លានកន្លះក្នុងមួយ​ឆ្នាំ)​។

តួលេខ​ទាំង​ប៉ុន្មាននេះអាច​​ធ្វើ​ឲ្យមានការ​យល់​ច្រឡំ និង​ធ្វើ​​ឲ្យគេ​ជឿជាក់​ថាមិនមានភាពចាំបាច់បន្ទាន់​ក្នុង​ការ​ធ្វើការ​​រៀបចំ​នោះ​ឡើយ។ ក៏ប៉ុន្តែ​រមណីយដ្ឋាន​អង្គរ គឺ​ពិតជា​ខុស​ពី​ទី​កន្លែង​​ដែលបាន​​លើក​ឡើង​ខាង​លើ ដោយសារតែ​អង្គរ​​មាន​មនុស្ស​រស់​នៅ​ដល់ជាង ១​សែននាក់ ហើយ​ដែល​លើសពីនោះ​ទៀត គឺជា​រមណីយដ្ឋាន​សាសនា​។ ក្រៅ​ពី​ធាតុទាំងនេះ សម្ពាធនៃ​ទេសចរដែលមាន​ស្រាប់បាន​ផ្ដោត​តែទៅលើ​ប្រាសាទ ៣ធំៗ​ប៉ុណ្ណោះ​ (អង្គរ​វត្ត បាយ័ន តាព្រហ្ម) ដែល​ស្ថិតនៅ​ក្នុង​កន្លែងតែមួយ ហើយ​ដែល​​កន្លែង​នីមួយៗ​​ទទួលបានទេសចរ ៦០០០នាក់​ក្នុង​មួយ​ថ្ងៃ។ នៅក្នុង​គំនិត​ដូចគ្នា​នេះ​ដែរ ​​ស្ថានភាពនៃទីក្រុង​សៀមរាប ហើយនិងកន្លែង​​ឆ្ងាយ​ពីនោះ​ទៀត គឺនៅ​លើ​ដែនដី​ដែល​ជា​និមិត្តរូប (ភ្នំគូលែន ហាក់ដូចជាតម្រូវ​ឲ្យមាន​វិធានកា​រមួយបន្ទាន់​​ក្នុងការ​ការពារ​។ គឺត្រូវ​គ្រប់គ្រង​ឲ្យបាន​ល្អ​បំផុត​នូវ​លំហូរទេសចរ​ទាំងនេះ ដើម្បី​ចៀស​វាង​កុំ​ឲ្យសម្លាប់មេមាន់​យក​ពងមាស) (Lazzarotti ២០១១)។

កាតព្វ​កិច្ចក្នុងការ​ឲ្យគោរព​ទៅតាម​បទដ្ឋាន​អន្ដរជាតិ (ក្រម​សីលធម៌ពិភព​លោកនៃទេសចរ) ឬ​ការ​ពង្រីក​នូវ​បរិមាត្រ ដែលមាន​ស្លាកយី​ហោបេតិកភណ្ឌពិភព​លោកមិនមែនជា​ចម្លើយ​មួយ​គ្រប់គ្រាន់​ឡើយ។ ពីព្រោះថា ប្រសិន​ជា​គ្រប់គ្រងមិនបាន​ល្អការពង្រីក​វិសាលភាពនេះអាច​នឹងស្ដែង​ចេញ​យ៉ាង​ឆាប់​រហ័ស​ តាម​រយៈ “ការថយ​ចុះ​” នៃ​បញ្ជី​​បេតិកភណ្ឌ​ដែល​កំពុង​តែ​​រងគ្រោះ ដែល​អាច​នាំ​ឲ្យអាជ្ញា​ធរមូលដ្ឋាន “បន្ទាបនូវការ​យាមកាម”​។ ចម្លើយ​បច្ចេកទេស​ត្រូវ​តែ​ផ្ដល់​ដោយ​អាជ្ញា​ធរ​អប្សរា ដែលជា​អ្នក​គ្រប់គ្រង​រមណីយ​ដ្ឋាន​។ យើង​នឹង​ត្រឡប់មក​ចំណុច​ពីរ​ក្នុង​​ចំណោម​ចំណុច​ទាំងនោះ

ផែនការ​​គ្រប់គ្រងទេសចរត្រូវបាន​អនុម័ត​នៅ​ឆ្នាំ​២០១១ គឺជា​​ចម្លើយ​​ទូទៅ​មួយ​ដែល​កំណត់​នូវ​​របៀប​គ្រប់គ្រង​ប្រកប​ដោយ​ចិរភាព នៃ​​រមណីដ្ឋាន និង​ដែន​ដី​​។ ផែនការនោះ​បានស្នើ​ឡើងនូវគោល​ដៅ​​ជា​ធំៗចំនួន​៦ (បទ​បង្ហាញ​ទី​១)

  • ការ​បង្កើត​បទ​ពិសោធន៍នៃ​ការ​ទស្សនា​វិជ្ជមាន (ចំណុចលេខ១)
  • ការកាត់​បន្ថយផល​ប៉ះពាល់ទៅលើ​រមណីយដ្ឋាន​ (ចំណុចលេខ២)
  • កិច្ច​សហ​ប្រតិ​បត្តិ​ការជាមួយ​នឹង​ឧស្សាហកម្ម​ (ចំណុចលេខ៣)
  • ការ​ផ្ដល់នូវ​កម្រៃ​ដល់ប្រជាជនមូលដ្ឋាន (ចំណុចលេខ៤)
  • អភិបាល​កិច្ច​ (ចំណុច​លេខ៥)
  • ការកៀងគរនូវ​ជ័យ​ភណ្ឌ (ចំណុច​លេខ៦)

ការលំបាកក្នុងការ​ធ្វើ​ឲ្យ​ទៅជា​ឧបករណ៍​ប្រតិបត្តិស្ថិតនៅត្រង់​ភាព​លាយ​ឡំគ្នានៃ​បទបញ្ជា​យុទ្ធ​សាស្រ្ដ​រយៈ​ពេលយូរ​ (ការផ្ដល់នូវ​អត្ថ​ប្រយោជន៍​ដល់​ប្រជាជនមូលដ្ឋានជា​ឧទាហរណ៍) និង​សកម្មភាព​ប្រតិ​បត្តិ (១, ២)។ ការ​ខ្វះនូវការ​មើល​ឃើញនេះ​ ការភ័ន្ដ​​ច្រឡំ​នេះបានកាត់​បន្ថយ​នូវ​វិសាលភាពនៃ​ឧបករណ៍ច្បាប់​ ដែល​នៅ​តែជា​ចម្លើយមួយ​ទូទៅមួយ​ដល់​បញ្ហា​អភិវឌ្ឍប្រកប​ដោយ​ចិរភាព។ ក្នុងន័យវិធី​សាស្រ្ដ​ប្រភេទ​ឯកសារនេះ​អាច​កំណត់​នូវ​គោល​ដៅ​យុទ្ធ​សាស្រ្ដ ដែលមាន​លក្ខណៈ​ចម្រុះសម្រាប់​សេវាកម្ម​ផ្សេង​ៗគ្នា​ (ចំណុច​ទី​៣ និងទី៦) ដែល​ត្រូវ​​យល់​យ៉ាង​ច្បាស់​មុននឹង​យកវាទៅ​ប្រតិ​បត្តិ​។

បើ​និយាយអំពី​​ភាពជា​តំណាង​និង​វិសាល​ភាពដែល​យើង​ចង់បាន​​សម្រាប់​រូបភាពទី២ ដែល​នៅ​ក្នុងនោះ៖

  • ការ​ផ្ដល់​នូវ​អត្ថ​ប្រយោជន៍​ដល់ប្រជាជនមូលដ្ឋាន លែង​ជា​គោល​ដៅមួយ​ក្នុង​ចំណោម​គោល​ដៅ​ដទៃទៀតហើយ ក៏ប៉ុន្តែក្លាយ​ទៅជាមូលដ្ឋាននៃ​កិច្ច​អភិវឌ្ឍ​។
  • អភិបាល​កិច្ច​ត្រូវ​តែ​ផ្អែកទៅលើឧស្សាហកម្ម ហើយ​កៀងគរនូវ​ភាគី​​ពាក់ព័ន្ធ​
  • ការកាត់​បន្ថយនូវ​ផល​ប៉ះពាល់ទៅលើ​រមណីយ​ដ្ឋាន​និងការ​បង្កើតនូវ​ប្រតិ​បត្តិ​ការ​ងាយៗ​ ដែល​ការ​អនុវត្ត​ត្រូវបានផ្ទេរ​​ទៅឲ្យ​ថ្នាក់​ដឹកនាំ​ទេស​ចរណ៍​។

ប្រភេទនៃ​ផែនការ​នេះអាច​​នាំឲ្យមានជា​សកម្មភាពជាច្រើនចំពោះ​ភ្ញៀវទេសចរ (ដើម្បី​​ឆ្លើយជា​ឧទាហរណ៍​ទៅនឹង​ចំណុច​ទី១ និងទី២)។

នៅលើមូលដ្ឋាននេះ​ចម្លើយ​ជា​ពិសេស​ខ្លះៗ​ត្រូវបាន​ផ្ដល់​សម្រាប់​​កែ​លំអ​នូវ​បទពិសោធន៍នៃការ​​ទស្សនា ឬក៏​កាត់​បន្ថយនូវផល​ប៉ះពាល់​ទៅលើ​រមណីយដ្ឋាន។ យើងបានប្រើ​ប្រាស់នូវ​ក្រមសីលធម៌​។ ក្រម​សីលធម៌នេះ​ត្រូវបាន​បង្កើតឡើងនៅ​ឆ្នាំ​២០០៥។ វាមាននៅ​ក្នុង​កន្លែង​ស្នាក់នៅ​នានា ហើយ​ត្រូវបាន​បិទផ្សាយនៅផ្លូវចូល​ទៅ​ប្រាសាទនានា​។ វាចែក​ជា ៧ ជំពូក ដែលរំឭកជា​ពិសេសដល់៖

  • លក្ខណៈជាទី​សក្ការៈនៃ​ប្រាសាទ
  • ការគោរពទៅដល់ព្រះ​សង្ឃ
  • កាតព្វ​កិច្ច​​ក្នុងការ​ស្លៀកពាក់ឲ្យបាន​សមរម្យ
  • កាតព្វ​កិច្ចក្នុង​ការគោរពប្រាសាទនានា។

ការគោរពតាម​គោល​ការណ៍ទាំងនេះហាក់ដូចជា​មាន​លក្ខណៈ​ស្វ័យ​ប្រវត្តិ។ ក៏ប៉ុន្តែ​គេត្រូវ​តែ​រំឭកឡើងវិញ​​ដដែលៗ ពីព្រោះ​ថា បើ​តាម​ការ​សង្កេត (Muzy ឆ្នាំ ២០១៧) បង្ហាញ​ថា​ ក្រម​សីលធម៌​មិនត្រូវបានបិទ​ឲ្យគេ​មើលឃើញនោះ​​ឡើយ ហើយ​ជាពិសេសមិន​​ត្រូវបាន​អនុវត្តឲ្យបាន​ប្រាកដ​ឡើយ​។ ពីព្រោះថា​ទីភ្នាក់​ងារ​មិនទទួលបានការ​អនុញ្ញាត​ចាំបាច់​ ដើម្បី​ហាមឃាត់​ការ​ចូល​របស់ទេសចរ ឬក៏មិន​ហ៊ានពិភាក្សាជាមួយ​នឹងភ្ញៀវទេសចរ​។ ចុង​បញ្ចប់​ប្រតិ​បត្តិការ​មិនបានសម្រេច​តាមទិស​ដៅ​កំណត់​ឡើយ ដោយសារតែ​ខ្វះ​អភិបាល​កិច្ចមួយដ៏ពិតប្រាកដ​ ដែល​​បែង​ចែកការ​ដឹកនាំយុទ្ធសាស្រ្ដ (​ដោយ​បញ្ចូលភាគី​ពាក់ព័ន្ធ) និងការដឹកនាំ​ប្រតិ​បត្តិ​ដែល​ទទួល​បន្ទុក​ក្នុងការ​អនុវត្ត​។

 

E- PATRIMOINE Formation continue à distance

Comment travailler sur site pour le conserver ?

À partir du constat d’état, quels projets de développement ?

 

Angkor une destination touristique « durable » ?

 

L’analyse des impacts du tourisme sur un site du patrimoine mondial nécessite de revenir sur une activité, souvent décriée faute de véritable régulation. Cette dernière peut avoir des modalités diverses, conventionnelle (chartes, codes …) ou plus coercitives (interdiction). Cette régulation ne doit pas être réduite au site mais envisagée à l’échelle du territoire.

1.L’activité touristique et les touristes

 

L’activité touristique est une activité humaine, elle conduit toujours à une anthropisation de la nature et à une exploitation plus ou moins forte, plus ou moins contrôlée des ressources naturelles et culturelles.

Mais elle est aussi source de développement économique, notamment au travers d’une valorisation bien gérée du patrimoine .

Elle s’exerce souvent dans des espaces délimités mais pèse sur des territoires. Elle peut induire leur spécialisation ou contribuer à la mixité des populations (résidents/communautés locales et touristes).

 

Le touriste se définit au travers de l’exercice de cette activité. On peut regrouper ces définitions en deux grandes catégories :

            les unes, quantitatives visent principalement à compter les touristes pour définir un positionnement et une politique économique :

Ex : définition de l’OMT «le tourisme est défini comme l’ensemble des activités déployées par les personnes au cours de leurs voyages et de leurs séjours dans des lieux situés en dehors de leur environnement habituel pour une période consécutive qui ne dépasse pas une année, à des fins de loisirs, pour affaires ou autres motifs non liés à l’exercice d’une activité rémunérée dans le lieu visité »(Violier et al., 2013)

            les autres, plus qualitatives visent à mieux connaitre les touristes pour mieux adapter l’offre à la demande

Ex : la mobilité peut alors servir à définir le touriste et le tourisme devient alors « un système d’acteurs, de pratiques et d’espaces qui participent de la recréation des individus par le déplacement et l’habiter temporaire hors des lieux du quotidien» (Knafou et Stock, 2003)

 

A partir de là et en croisant l’origine des touristes et la demande (à partir de l’analyse expérientielle), on peut opérer quelques grandes classifications souvent associées (à tort ou à raison à des valeurs positives ou négatives). Il y aurait donc un bon « tourisme » et un « mauvais » tourisme (en rouge sur le document) qui serait porteur de valeurs négatives et dont il faudrait réduire les impacts.

Quels sont justement ces impacts ? Est-ce qu’ils concernent un site comme celui d’Angkor ?

 

  1. Les impacts du tourisme

Le Programme des Nations Unies pour l'environnement[1] a identifié de manière globale un certain nombre d’impacts du tourisme. Nous ne nous intéresserons pas ici aux impacts financiers (hausse des salaires, augmentation du nombre d’emplois, création d’entreprises, hausse du PIB) qui sont toujours soulignés de manière positive pour nous focaliser sur ce que les économistes appellent les externalités négatives qui sont toujours mis en avant par les détracteurs du tourisme.

Pourquoi cette activité est-elle décriée ?

            d’abord parce qu’elle est périodique, cyclique imposant un rythme de vie particulier et qu’elle aura généralement des effets très rapides et souvent difficilement réversibles (déforestations, constructions illégales….)

            ensuite parce qu’elle est concentrée dans le temps et sur certains espaces et que la concurrence par les prix conduit les opérateurs à privilégier une massification de l’activité (Vann, 1997) qui va « peser » sur le patrimoine.

            enfin parce qu’elle induit ou accompagne généralement des changements culturels profonds.

Quels sont les impacts principaux ?

A partir du document cité, nous pouvons isoler deux grandes catégories d’impacts (environnementaux et sociaux) et rappeler leurs incidences sur le site d’Angkor et les communautés qui y vivent mais aussi sur le territoire de Siem Reap. Nous retrouvons ici les effets très classiques d’un développement touristique qui s’est accéléré ces dernières années, conduisant à une augmentation rapide des flux touristiques (Sun, 2016) et migratoires. Cela renvoie :

  • sur le plan environnemental :

à la capacité de charge du territoire dont les infrastructures publiques (gestion des déchets, assainissement, transport…) sont inexistantes ou sous dimensionnées pour supporter de tels pics de population,

à des conflits d’usage du sol qui conduisent à l’abandon des activités agricoles faute de rentabilité suffisante,

à une appropriation des ressources naturelles qui freine la dynamique de développement,

  • sur le plan social

à un accroissement des phénomènes d’acculturation qui accentueront les déséquilibres économiques et risquent de se traduire dans un rejet du tourisme

à un accroissement de la pauvreté dans des zones touristiques qui côtoient la richesse.

 

  1. Quelles réponses ?

On considère généralement que l’inscription d’un site au patrimoine mondial entraine un afflux de touristes. Angkor et ses 2 millions de visiteurs payants accueillis sur près de 400 km² sont pourtant loin de connaitre l’affluence de certains centres urbains européens (Venise et Barcelone reçoivent chacune près de 30 millions de touristes). D’autres sites, d’une superficie plus réduite tels que le Pont du Gard ou le mont St Michel accueillent environ 1,5 millions de visiteurs par an.

Ces quelques chiffres pourraient prêter à confusion et donner à croire qu’il n’y pas d’urgence à s’organiser. Mais le site d’Angkor est bien différent des lieux précités puisqu’il est habité par plus de 100 000 personnes et que c’est un site religieux. Au-delà de ces éléments, la pression touristique existante se focalise sur 3 temples majeurs (Angkor Vat, Bayon, Ta Prohm) situés dans le même espace et qui reçoivent chacun près de 6000 visiteurs par jour. Dans le même ordre d’idée, la situation de la ville de Siem Reap et au-delà d’autres territoires emblématiques (Kulen) semblent appeler des mesures immédiates de protection. Il s’agit alors de gérer au mieux ces flux pour éviter de tuer la « poule aux œufs d’or » (Lazzarotti, 2011).

L’engagement au respect de normes internationales (Code mondial d’éthique du tourisme) ou l’extension du périmètre labellisé « patrimoine mondial » ne sont pas des réponses suffisantes. En effet, mal préparée, mal maitrisée, cette dernière risque de se traduire rapidement par une «rétrogradation» sur la liste du patrimoine en péril qui pourrait conduire les autorités locales à «baisser la garde». Les réponses techniques doivent être apportées par l’APSARA qui est le gestionnaire du site. Nous reviendrons sur 2 d’entre elles :

Le Tourism Management Plan, adopté en 2011 est une réponse globale définissant un mode de management durable du site et du territoire. Il propose 6 grands objectifs (présentation n°1)

  • la création d’expériences de visites positives (1)
  • la réduction des impacts sur le site, (2)
  • la coopération avec l’industrie,(3)
  • l’attribution de bénéfices aux populations locales,(4)
  • la gouvernance (5)
  • la mobilisation des parties prenantes (6)

La difficulté à en faire un instrument opérationnel réside déjà dans le mélange d’impératifs stratégiques à long terme (attribution de bénéfices aux populations locales par exemple) et d’actions opérationnelles (n° 1 et 2)). Ce manque de lisibilité, cette confusion réduit la portée de l’instrument qui doit rester une réponse globale à une problématique de développement durable. En termes de méthode, ce type de document fixe des objectifs stratégiques qui doivent être transversaux à différents services (3 et 6) lesquels s’en imprègneront pour les traduire en opérations.

En termes de représentation et donc de portée nous préconiserons le schéma n°2, dans lequel :

            l’attribution de bénéfices aux populations locales n’est plus un objectif parmi d’autres mais devient un fondement du développement,

            la gouvernance doit s’appuyer sur l’industrie et mobiliser les parties prenantes,

            la réduction des impacts sur les sites et la création sont de simples opérations dont l’exécution est transférée à la direction du tourisme.

Ce type de plan peut donner lieu à des actions multiples à destination des touristes (pour répondre par exemple aux points 1 et 2).

Sur cette base, des réponses particulières ont été apportées pour améliorer l’expérience de visite ou réduire les impacts sur le site. Nous avons retenu le code de conduite. Il a été mis en place en 2015.Il est disponible dans de nombreux hébergements et est affiché à l’entrée des temples. Il est constitué de 7 rubriques qui rappellent notamment :

            le caractère sacré des temples,

            le respect dû aux bonzes,

            l’obligation de porter des vêtements décents,

            l’obligation de respecter les monuments

Le respect de ces principes semble aller de soi. Il faut pourtant les répéter, d’autant plus que l’observation (Muzy, 2017) montre que le code n’est pas affiché de manière visible et surtout qu’il n’est pas véritablement appliqué. En effet, les agents ne disposent pas des autorisations nécessaires pour interdire l’accès ou n’osent pas discuter avec les visiteurs. Au final, l’opération n’atteint pas le but fixé faute d’une véritable gouvernance séparant bien direction stratégique (intégrant les parties prenantes) et directions opérationnelles chargées de les mettre en œuvre.

 

Question de Jean-Marie Furt sur le module Cambodge .

Jean-Marie Furt

Après une double formation en droit et en management (doctorat et agrégation), j’ai confronté les outils acquis au développement touristique. D’abord au sein de l’Université de Corse, où tant en formation qu’en recherche, j’ai développé avec mes collègues une approche qui associe entreprises et territoires et s’efforce de concilier performance et équilibre social. Ensuite, au sein de cabinets de consultants, où des missions diverses m’ont conduit à inscrire le patrimoine dans le développement territorial.

Aujourd’hui en charge de l’Institut d’Administration des Entreprises de l’Université de Corse, je poursuis cette tâche en essayant d’ancrer les acteurs privés du tourisme dans des stratégies collectives.

 


បន្ទាប់​ពី​ទទួល​ការ​បណ្ដុះ​បណ្ដាល​ចំនួន​ពីរ ខាងច្បាប់ និង​ខាង​គ្រប់​គ្រង (ថ្នាក់​បណ្ឌិត និង​សាស្ត្រាចារ្យ​)​ ខ្ញុំ​បាន​ប្រៀប​ធៀប​ឧបករណ៍ពីរដែល​ខ្ញុំ​បាន​សិក្សា​សម្រាប់​កិច្ច​អភិវឌ្ឍន៍​ទេសចរណ៍។ ជា​ដំបូង​ នៅ​ក្នុង​សាកល​វិទ្យាល័យ​ Corse ដែល​នៅ​ទីនោះ​ ទាំង​ខាង​បណ្ដុះ​បណ្ដាល​ក៏​ដូច​ជា​ខាង​ស្រាវជ្រាវជា​មួយនឹង​សហសេវិក​​របស់​ខ្ញុំ​ ខ្ញុំ​បានពង្រីក​​វិធីសាស្ត្រ​មួយ​ដែល​ផ្សារ​ភ្ជាប់​ក្រុម​ហ៊ុន និង​ដែន​ដី​ ហើយ​ខិត​ខំ​រក្សា​លំនឹង​រវាង​លទ្ធផល និង​តុល្យភាព​សង្គម។ បន្ទាប់​មក នៅក្នុង​ការិយាល័យ​អ្នក​ពិគ្រោះ​យោបល់​ ដែល​នៅ​ទីនោះ​ បេសកកកម្មផ្សេងៗ​បាន​ជម្រុញ​ឲ្យ​ខ្ញុំ​បញ្ចូល​បេតិកភណ្ឌ​ទៅក្នុង​ការ​អភិវឌ្ឍ​ដែន​ដី។ ​​

សព្វថ្ងៃ ខ្ញុំទទួល​បន្ទុក​វិទ្យាស្ថាន​រដ្ឋបាល​សហគ្រាស ​នៃ​សាកលវិទ្យាល័យ​ Corse ។ ខ្ញុំ​បន្ត​ភារកិច្ច​នេះ​ ដោយ​ព្យាយាម​បញ្ចូលប្រតិបត្តិ​ករឯកជន​ទៅក្នុង​យុទ្ធសាស្ត្រ​រួម​គ្នា​។ ​​​

 

Posted in Cambodge Travailler sur site pour le conserver, Cambodge, Formation continue à distance, Formation.