Hang Peou

. .

Le Dr Peou Hang est directeur général adjoint de l’Autorité nationale Apsara. Il a obtenu son doctorat en 2002 de l’Université catholique de Louvain (UCL) en Belgique. Il a rejoint l’Autorité nationale APSARA en août 2004. Il a effectué des recherches sur les ressources naturelles et l’environnement du site du patrimoine mondial d’Angkor. Il est responsable de la gestion du vaste réseau de système hydraulique et du paysage culturel dans le parc d’Angkor. Le Dr Hang a réhabilité de nombreux systèmes hydrauliques anciens pour assurer la stabilité des temples et le développement durable de l’ensemble de la région de Siem Reap, ces réalisations sont : le Baray Nord (XIIᵉ siècle) qui a été asséché plus de 500 ans; la restauration du système original d’alimentation du Baray occidental (Xᵉ siècle), de la douve d’Angkor Thom, Preah Khan, Angkor Vat, Srah Srang, réservoir de Banteay Srei, les douves de Chau Srey Vibol et 58 kilomètres de canaux et de digues pour optimiser la gestion de l’eau et le monitorage des inondations. Il a également créé 9 stations de pépinière dans le parc d’Angkor pour reboiser la région et prendre soin de tous les vieux arbres dans les temples pour préserver le paysage culturel dans le parc d’Angkor. Il est non seulement responsable du parc d’Angkor mais également le point focal national pour le patrimoine naturel du Cambodge auprès du Comité du patrimoine mondial et professeur invité à l’Université de Kanazawa au Japon.


បណ្ឌិត ហង់ ពៅ គឺ​ជា​អគ្គ​នាយក​រង​ម្នាក់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា។ លោក​ទទួល​បាន​សញ្ញាប័ត្រ​ថ្នាក់​បណ្ឌិត​នៅ​ឆ្នាំ​២០០២ ពី​សាកល​វិទ្យាល័យ​កាតូលិក Louvain (UCL) នៅ​ប្រទេស​បែល​ហ្ស៊ិក។ លោក​បាន​ចូល​បម្រើការ​នៅ​​អាជ្ញាធរ​អប្សរា​នា​ខែ​សីហា ឆ្នាំ​២០០៤។ លោក​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ធនធាន​ធម្មជាតិ​និង​បរិស្ថាន​នៃ​រមណីយដ្ឋាន​បេតិកភណ្ឌ​អង្គរ និង​ជា​អ្នក​ទទួល​ខុស​ត្រូវ​ខាង​ផ្នែក​គ្រប់គ្រង​ខ្សែ​បណ្ដាញ​ប្រព័ន្ធ​ធារាសាស្ត្រ​ដ៏​ធំ ព្រម​ទាំង​ទេសភាព​វប្បធម៌​នៅ​ក្នុង​ឧទ្យាន​អង្គរ។ បណ្ឌិត​ ហង់ ពៅ បាន​ស្ដារ​ឡើង​វិញនូវ​ប្រព័ន្ធ​ធារាសាស្ត្រ​បុរាណ​ជា​ច្រើន​ ដើម្បី​រក្សា​ប្រាសាទ​ឱ្យ​មាន​លំនឹង ក៏​ដូច​ជា​ធានា​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​នៃ​តំបន់​សៀមរាប​ទាំង​មូល។ ការ​ងារ​ធារាសាស្ត្រ​ទាំង​នោះ​រួម​មាន៖ បារាយណ៍​ខាង​ជើង (សតវត្សរ៍​ទី​១១) កសិណ​អង្គរ​ធំ ព្រះ​ខ័ន អង្គរ​វត្ត ស្រះ​ស្រង់ ស្រះ​ទឹក​បន្ទាយ​ស្រី កសិណ​ប្រាសាទ​ចៅ​ស្រី​វិបុល ព្រម​ទាំង​ប្រឡាយ​និង​ទំនប់​សរុប​ទាំង​អស់​៥៨​គម ដើម្បី​ធ្វើ​ការ​គ្រប់គ្រង​ទឹក​និង​តាមដាន​គ្រប់គ្រង​ទឹក​ជំនន់​ឱ្យ​បាន​ល្អ​បំផុត។ លោក​ក៏​បាន​បង្កើត​ស្ថានីយ​បណ្ដុះ​កូន​ឈើ​ចំនួន​៩​កន្លែង​នៅ​ក្នុង​ឧទ្យាន​អង្គរ ដើម្បី​ដាំ​ដើម​ឈើ​ឡើង​វិញ​នៅ​ក្នុង​តំបន់ និង​ថែទាំង​ដើម​ឈើ​ចាស់​ៗ​នៅ​ក្នុង​ប្រាសាទ​ ដើម្បី​រក្សា​ទេសភាព​វប្បធម៌​នៅ​ក្នុង​ឧទ្យាន​អង្គរ។ លោក​មិន​ត្រឹម​តែ​ទទួល​បន្ទុក​កិច្ចការ​នៅ​ក្នុង​ឧទ្យាន​អង្គរ​ប៉ុណ្ណោះ​ទេ លោក​ក៏​ជា​អ្នក​ទទួល​បន្ទុក​ថ្នាក់​ជាតិ​ខាង​ផ្នែក​បេតិកភណ្ឌ​ធម្មជាតិ​សម្រាប់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ និង​ជា​សាស្ត្រាចារ្យ​ឧទ្ទេស​នៅ​សាកល​វិទ្យាល័យ Kanazawa ប្រទេស​ជប៉ុន​ផង​ដែរ។