APSARA : sa mise en pratique sur le site d’Angkor


Sum Map |

Directeur général de l’Autorité nationale APSARA : sa mise en pratique sur le site d’Angkor

KMFR

បទ​អន្តរាគម៍​របស់ បណ្ឌិត ស៊ុំ ម៉ាប់

​អគ្គ​នាយក​អាជ្ញាធរ​ជាតិ​អប្សរា ស្ដី​អំពី​គម្រោង​បណ្ដុះបណ្ដាល​បេតិកភណ្ឌ​តាម​អ៊ិនធឺណិត

និង​ការ​អនុវត្ត​ជាក់​ស្ដែង​លើ​ការងារ​អភិរក្ស​និង​អភិវឌ្ឍន៍​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ

ខ្ញុំ​ឈ្មោះ​ ស៊ុំ ម៉ាប់ អគ្គ​នាយក​អាជ្ញាធរ​ជាតិ​អប្សរា។

​អាជ្ញាធរ​ជាតិ​អប្សរាគឺ​ជា​ស្ថាប័ន​មួយ​របស់​រាជ​រដ្ឋាភិបាល​ ដែល​ទទួល​បន្ទុក​លើ​ការងារ​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ។ ជំនាញ​បច្ចេកទេស​ក្នុង​​នាយកដ្ឋាន​នីមួៗរបស់​អាជ្ញាធរ​ជាតិ​អប្សរា ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នានា​ពាក់​ព័ន្ធ​នឹង​ការ​អភិរក្ស ការ​ជួសជុល និង​ការ​អភិវឌ្ឍ​រមណីយដ្ឋាន​អង្គរ ដែល​ជា​រមណីយដ្ឋាន​មួយ​មាន​ប្រជាជន​រស់​នៅ​ប្រមាណ​ជា​១៣​ម៉ឺន​នាក់។ អ្នក​ជំនាញ​ជាតិ​និង​អន្តរជាតិ​ដ៏​ល្បីៗ​ខាង​ផ្នែក​ការងារ​អភិរក្ស​ និង​ជួសជុល​បេតិកភណ្ឌ​ ក៏​ដូច​ជា​ផ្នែក​អភិវឌ្ឍន៍​បាន​ពន្យល់​អំពី​ដំណើរការ​នៃ​ការ​ចុះ​បញ្ជី​អង្គរ និង​ការងារ​អភិរក្ស​ឧទ្យាន​នេះ។

ដើម្បី​ឆ្លង​ពី​ទ្រឹស្ដី​ទៅ​ការ​អនុវត្តជាក់​ស្ដែង ខ្ញុំ​សូម​បង្ហាញ​ជូន​នូវ​ករណី​រមណីយដ្ឋាន​អង្គរ ដែល​ត្រូវ​បាន​ចុះ​ជា​បេតិកភណ្ឌ​ពិភពលោក​តាំង​ពី​ឆ្នាំ​១៩៩២​មក ហើយ​ដែល​ជា​ញឹកញាប់ ​ត្រូវ​បានសហគមន៍​អន្តរជាតិ​​លើក​ឡើង​​ថា​ជា​គម្រូ​មួយ​ដ៏​ជោគជ័យ។

យើង​អនុវត្ត​រាល់​នីតិវិធី​ដែល​លើក​ឡើង​ដោយ​វាគ្មិន​មុនៗ ព្រម​ទាំង​ផ្អែក​ទៅ​លើ​អនុសាសន៍​នានា​ដែល​ផ្ដល់​ជូន​ដោយ​អ្នក​ជំនាញ​ចំពោះ​កិច្ច​ទាំង​ពីរ​ក្រុម​ ខាង​ផ្នែក​អភិរក្ស និង​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព។

រមណីយដ្ឋាន​អង្គរ​មាន​ការ​ត្រួត​ពិនិត្យ​ពី​លើ​ដោយ​យន្តការ​មួយ​ពិសេស ដែល​យើង​អាច​និយាយបាន​​ថា​ជា​យន្តការ​តែ​មួយ​គ្មាន​ពីរ​ នោះ​គឺ​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​ដើម្បី​ការ​អភិរក្ស​និង​អភិវឌ្ឍន៍។ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា អាយ​ស៊ីស៊ី គណៈកម្មាធិការ​នេះ​មាន​សមាជិក​អចិន្ត្រៃ​៤​រូប ពោល​គឺ​សហប្រធាន​បារាំង សហប្រធាន​ជប៉ុន អាជ្ញាធរ​ជាតិ​អប្សរា​ដែល​តំណាង​ឱ្យ​កម្ពុជា និង​លេខាធិការដ្ឋាន​អចិន្ត្រៃ​វិទ្យាសាស្ត្រដែល​ធានា​ដោយ​អង្គការ​យូណេស្កូ។ 

អាយ​ស៊ីស៊ី​ជួប​ប្រជុំ​គ្នា​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ ម្ដង​គឺ​ជា​កិច្ច​ប្រជុំ​បច្ចេកទេស និង​ម្ដង​ទៀត​គឺ​ជា​​កិច្ច​ប្រជុំ​ពេញ​អង្គ។ នៅ​មុន​ពេល​កិច្ច​ប្រជុំ​នេះ​ម្ដងៗ ក្រុម​អ្នក​ជំនាញ​ខាង​អភិរក្ស​ត្រូវ​បាន​អញ្ជើញ​ឱ្យ​មក​វាយ​តម្លៃ​ការដ្ឋាន​ជួសជុល​នានា រី​ឯ​ក្រុម​អ្នក​ជំនាញ​​ផ្នែក​អភិវឌ្ឍន៍​ទទួល​បន្ទុក​សិក្សា​អំពី​គម្រោង​អភិវឌ្ឍន៍​នានា។

រមណីយដ្ឋាន​អង្គរ​គឺ​ជា​ការដ្ឋាន​បុរាណ​វិទ្យា​ដ៏​ធំ​ជាង​គេ​ក្នុង​ពិភពលោក ក្នុង​នោះ មាន​ជាង​១០​ប្រទេស​ដែល​ទទួល​បន្ទុក​ការ​ងារ​អភិរក្ស​និង​ជួសជុល​ប្រាង្គប្រាសាទ​នានា ទន្ទឹម​នឹង​នោះ ​ក៏​ត្រូវ​ធានា​ឱ្យ​មាន​ការ​អភិវឌ្ឍប្រកប​ដោយ​សមធម៌​សម្រាប់​សហគមន៍​ដែល​រស់​នៅ​ក្នុង​ឧទ្យាន​ផង​ដែរ។

ចំណែក​ឯអាជ្ញាធរ​ជាតិ​អប្សរា គឺ​ជា​អ្នក​សម្របសម្រួល​ការដ្ឋាន​អន្តរជាតិ​នានា និង​អនុវត្ត​ការងារ​ថែ​ទាំ​ប្រាង្គប្រាសាទ ក៏​ដូច​ជា​ទេសភាព​វប្បធម៌​នៅ​ក្នុង​ឧទ្យាន។ អាជ្ញាធរជាតិ​អប្សរា​ក៏យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​ទៅ​លើ​ការ​ងារ​ការពារ​បរិស្ថាន​ ដើម្បី​ធានា​បាន​នូវ​និរន្តរភាព​បេតិកភណ្ឌ​រូបី ក៏ដូច​ជា​បេតិកភណ្ឌ​អរូបី​ ដែល​តំណាង​ដោយ​ទំនៀមទំលាប់ ប្រពៃ​ណី​របស់​អ្នក​ស្រុក។

រមណីយដ្ឋាន​អង្គរ​ក៏​មាន​ប្រព័ន្ធ​ធារាសាស្ត្រ​មួយ​ដ៏​មាន​វ័យ​ចំណាស់​ដែរ និងជា​ប្រព័ន្ធមួយ​​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ ជា​ស្នាដៃ​វិស្វកម្ម​មួយ​ដ៏​មាន​គុណវុឌ្ឍិ​បំផុត​នៅ​ក្នុង​លោក។ ទឹក​បាន​ក្លាយ​ទៅ​ជា​រឿង​សំខាន់​មួយ​ ដើម្បីរក្សា​ឱ្យ​បាន​នូវ​តុល្យភាព​នៃ​ជីវិត​ប្រាង្គប្រាសាទ និង​ជីវិត​របស់​ប្រជាពលរដ្ឋ។

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ការងារ​បច្ចេកទេស​របស់​យើង យើង​បាន​រៀប​ចំ​បង្កើត​ផែន​ទី​ហានិភ័យ​មួយ​សម្រាប់​ប្រាសាទ បរិស្ថាន និង​សង្គម។ ជា​ការ​ពិត យើង​ត្រូវ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​រក្សា​ឱ្យ​បាន​នូវ​បូរណភាព និង​យថាភាព​នៃ​បេតិកភណ្ឌ​អង្គរ ដោយ​គោរព​ទៅ​តាម​បទដ្ឋាន​បេតិកភណ្ឌ​ពិភពលោក។

ប៉ុន្តែ ជោគជ័យ​នៃ​ការងារ​អភិរក្ស​ត្រូវ​ប្រឈម​មុខ​ទៅ​នឹង​ការ​គម្រាមកំហែង​ ដែល​ផ្ដើម​ចេញ​ពី​កំណើន​ចំនួន​ភ្ញៀវ​ទេសចរ ហើយ​ដើម្បី​ការពារ​បាតុភូតិ​ដែល​មិន​អាច​គេច​ផុត​នេះ ប៉ុន្តែ​វា​ជា​បាតុភូតិ​ដែល​នាំ​មក​នូវ​ផល​ប្រយោជន៍​ជា​វិជ្ជមាន​ច្រើន​សម្រាប់​សេដ្ឋកិច្ច​ក្នុង​ស្រុក យើង​បាន​និង​កំពុង​អនុវត្ត​ផែនការ​គ្រប់គ្រង​ទេសចរណ៍មួយ។ យើង​ជឿជាក់​​ថា មាន​តែ​ទេសចរណ៍​​ដែល​មាន​ការ​គ្រប់គ្រង​បាន​ល្អ​ប៉ុណ្ណោះ​ ទើប​អនុញ្ញាតិ​ឱ្យ​ភ្ញៀវ​អាច​ធ្វើ​ការ​ទស្សនា​មួយ​ប្រកប​ដោយ​​គុណភាព​បាន នៅ​ក្នុង​រមណីយដ្ឋាន​មួយ​ក្នុង​ចំណោម​រមណីយដ្ឋាន​ដ៏​មាន​កិត្យានុភាព​ជាង​គេ​នៅ​ក្នុង​ពិភពលោក។

គម្រោង​បណ្ដុះបណ្ដាល​តាម​អ៊ិនធឺណិត​នឹង​ផ្ដល់​ប្រយោជន៍​ជួយ​សិក្ខាកាម​ទាំង​ឡាយ​ណា​ដែល​មិន​តែង​តែ​មាន​ឱកាស​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​តាម​បែប​ធម្មតា​នៅ​ក្នុង​ថ្នាក់​រៀន​បាន ហើយ​ខ្ញុំ​ពិត​ជា​រីករាយណាស់​​ដែល​កម្មវិធី​បណ្ដុះបណ្ដាលនេះ​ផ្ដោត​មួយ​ផ្នែក​ធំ​ទៅ​លើ​អង្គរ។ 

សូម​អរគុណ។

INTERVENTION DU DIRECTEUR GÉNÉRAL DE L’AUTORITÉ NATIONALE APSARA

DR. SUM MAP

PROJET E-PATRIMOINES

Mise en pratique des travaux de conservation et de développement sur le site d’Angkor

Je suis Dr. SUM Map, Directeur Général de l’Autorité nationale APSARA.

L’Autorité nationale APSARA est une institution gouvernementale en charge de la sauvegarde et du développement du site d’Angkor.

Les spécificités techniques des départements qui la composent ont été mise en place pour répondre aux problèmes liés à la conservation, à la restauration et au développement du site d’Angkor, qui est un site vivant peuplé d’environ 130 000 habitants.

Les plus grands spécialistes nationaux et internationaux sur les travaux de conservation et de restauration du patrimoine ainsi que de son développement ont exposé le processus de son classement et de sa préservation.

Pour illustrer de la théorie à la pratique, je souhaite vous présenter le cas du site d’Angkor, classé Patrimoine mondial depuis 1992 et qui est souvent montré comme un modèle réussi par la communauté internationale.

Nous appliquons toutes les procédures évoquées par les intervenants précédents, en nous appuyant sur les recommandations des deux groupes d’experts en conservation et en développement durable.

Le site d’Angkor est supervisé par un mécanisme extrêmement original, on peut dire unique en son genre, le Comité International de Coordination pour la sauvegarde et le développement.

Appelé aussi C.I.C., il est composé de quatre membres permanents : les deux coprésidences sont exercées par la France et le Japon, l’Autorité nationale APSARA représente le Cambodge et le Secrétariat scientifique permanent est assuré par l’UNESCO.

Le C.I.C. se réunit deux fois par an, en session technique et en session plénière, au cours desquelles un groupe d’experts en conservation viennent évaluer les chantiers de restauration et un groupe d’experts en développement durable étudient les projets de développement.

Le site d’Angkor est le plus grand chantier archéologique du monde, où une dizaine de pays prennent en charge la conservation et la restauration des monuments tout en assurant un développement équitable pour les communautés vivant dans le Parc.

Quant à l’Autorité nationale APSARA, elle assure la coordination des chantiers internationaux et mène les travaux de maintenance et d’entretien des monuments et des paysages culturels. Elle veille aussi à préserver l’environnement pour assurer la pérennité du patrimoine matériel tout comme le patrimoine immatériel représenté par les coutumes et traditions des populations locales.

Angkor possède aussi un système hydraulique ancien reconnu comme l’une des ingénieries des plus performantes du monde, et l’eau est devenue un enjeu majeur pour l’équilibre de vie des monuments et des habitants.

Pour répondre aux besoins de nos travaux techniques, nous avons dressé une carte risques pour les monuments, pour l’environnement et pour la société. Nous devons, en effet, veiller à maintenir l’intégrité et l’authenticité du patrimoine angkorien, en conformité avec les normes du patrimoine mondial.

Le succès des travaux de conservation doit cependant faire face aux menaces d’une fréquentation touristique croissante, et pour prévenir ce phénomène inévitable et très positif pour développer l’économie du pays, nous disposons d’un Plan de Gestion du Tourisme. Nous estimons que seul un tourisme bien géré peut permettre aux visiteurs de profiter d’une visite de qualité, dans un des sites les plus prestigieux du monde.

Le projet E-Patrimoines a le mérite d’aider tous ceux qui ne peuvent pas toujours accéder à l’enseignement classique et je me réjouis qu’il soit consacré en grande partie à Angkor.

Je vous remercie pour votre attention.

 

Sum Map

SUM Map est né en 1975. Il a obtenu son doctorat de sciences économiques à l’université de Lyon II en 2006. Il a rejoint le cabinet de feu le vice-premier ministre SOK An, qui était également à la tête du bureau du Conseil des ministres en tant qu'assistant avant d’être nommé directeur de l’École royale d'administration en 2011. Il est actuellement directeur général de l'Autorité nationale APSARA, en charge de la conservation, de la protection et du développement durable d’Angkor, patrimoine mondial, sous la supervision du ministère de la Culture et des Beaux- Arts.

Posted in Cambodge Schéma directeur de monument et diagnostic des constats, Cambodge, Formation continue à distance, Formation.